ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ បន្ថែមទៀតលើសពី២.០០០នាក់

កូឡាឡាំពួរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ី បានរាយការណ៍ឲ្យដឹង នៅថ្ងៃសុក្រនេះថា ពលរដ្ឋចំនួន២.១៥៤នាក់ដែលបានបញ្ជាក់ថា ជាករណីថ្មីនៃជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបនៅទូទាំងប្រទេស កើនឡើងដល់៣១០.០៩៧នាក់ ។

លោក Noor Hisham Abdullah អគ្គនាយកសុខាភិបាល បានលើកឡើងនៅក្នុងសេចក្តីប្រកាស ព័ត៌មានថា ០៥នាក់ក្នុងចំណោមករណីថ្មី គឺជាអ្នកនាំចូលពីខាងក្រៅ និង២.១៤៩នាក់ ជាអ្នកឆ្លងជំងឺក្នុងស្រុក ។

ស្លាប់០៦នាក់បន្ថែមទៀតត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩កើនឡើងដល់១.១៥៩នាក់ ។

លើសពីនេះ អ្នកជំងឺចំនួន៣.២៧៥នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលនំាឲ្យចំនួនអ្នកជាសះស្បើយពីជំងឺសរុបកើនឡើងដល់២៨៦.៩០៤នាក់ ឬស្មើនឹង៩២,៥ភាគរយនៃអ្នកឆ្លងជំងឺទំាងអស់ ។

ក្នុងចំណោមអ្នកជំងឺចំនួន២២.០៣៤នាក គឺ១៨៤នាក់ត្រូវបានជួយសង្គ្រោះនៅអង្គភាពថែទាំជំងឺ និង៨៧នាក់ ក្នុងចំណោមអ្នកទាំងនោះ ត្រូវការចាំបាច់មានឧបករណ៍ជំនួយសម្រាប់ដកដង្ហើម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top