បាងកក៖ ប្រទេសថៃ កំពុងពិចារណាលើលិខិត ឆ្លងដែនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការលើកលែងការធ្វើចត្ដាឡីស័ក ចំពេលដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញវិស័យទេសចរណ៍ ដែលកំពុងមានភាពទន់ខ្សោយ នៅពេលដែលការចាក់វ៉ាក់សាំង បានធ្វើឡើងនៅទូទាំងប្រទេស។
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានបញ្ជាឱ្យក្រសួងការបរទេស ធ្វើការសិក្សាលើលិខិតឆ្លងដែនវ៉ាក់សាំង។ ឧបនាយករដ្ឋមន្ត្រីថៃលោក Wissanu Krea-ngam បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ផ្តាច់មុខជាមួយស៊ីនហួថា “ប្រសិនបើយើងសម្រេចចិត្ត បង្ហាញផែនការនេះប្រទេសចិន នឹងស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលយើងនឹងចរចាជាមួយ” ។

ផែនការដំបូងនឹងរួមបញ្ចូល ទាំងការចេញវិញ្ញាបនប័ត្រ សម្រាប់ភ្ញៀវទេសចរណ៍ ដែលចូលមកប្រទេសថៃ ដោយដកខ្លួនចេញពីការដាក់ ជាកាតព្វកិច្ចនៃការធ្វើចត្ដាឡីស័ករយៈពេល ២សប្តាហ៍ និងបន្ធូរបន្ថយនូវវិធានការ រឹតត្បិតមួយចំនួន។
ទោះយ៉ាងណាលោកថា រដ្ឋាភិបាលនៅតែត្រូវការពេលវេលា ដើម្បីឆ្លងកាត់ព័ត៌មានលម្អិត និងវិធានការជាក់លាក់ សម្រាប់ការអនុវត្ត។

ប្រទេសថៃ បានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រហែល ៤០ លាននាក់នៅឆ្នាំ២០១៩ ប៉ុន្តែមានតែ ៦,៧ លាននាក់ប៉ុណ្ណោះ ដែលត្រូវបានដាក់ក្នុងរបាយការណ៍កាលពីឆ្នាំមុន ហើយសេដ្ឋកិច្ចរបស់ប្រទេសធំទី ២ នៅអាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចុះ ៦,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងការធ្លាក់ចុះ យ៉ាងខ្លាំងចាប់តាំងពីឆ្នាំ១៩៩៨ ។
ធនាគារថៃ ដែលជាធនាគារកណ្តាលរបស់ប្រទេស បានមើលឃើញវិស័យទេសចរណ៍ ដែលមានចំនួនជាង ១៥ ភាគរយនៃសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលជាគន្លឹះក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ៕
ដោយ ឈូក បូរ៉ា
