បរទេស៖ ប្រធានាធិបតីនៃ ប្រទេសវេណេស៊ុយអេឡាលោក Nicolas Maduro និងលោកស្រីភរិយា Cilia Flores ត្រូវបានគេមើលឃើញថា បានទទួលយកការ ចាក់វ៉ាក់សាំងរបស់ប្រទេសរុស្សី Sputnik V ជាលើកដំបូងកាលពីថ្ងៃសៅរ៍ម្សិលមិញ។
ការចាក់វ៉ាក់សាំងត្រូវបានគេដឹងថា បានធ្វើឡើងនៅក្នុងអំឡុងពេល ដែលប្រទេសវេណេស៊ុយអេឡា បានទទួលបានកញ្ចប់វ៉ាក់សាំង លើកទី២ ហើយការផ្សាយផ្ទាល់ ថែមទាំងត្រូវបានធ្វើឡើងនៅលើ កញ្ចក់ទូរទស្សន៍ជាតិផងដែរដោយលោក Maduro បាននិយាយថាលោកមានអារម្មណ៍ ជាធម្មតានៅក្រោយការចាក់រួចរាល់ ។
លោក Maduro បានថ្លែងបែបនេះទៀតថា ការសិក្សានៅជុំវិញពិភពលោក បានរកឃើញថា វ៉ាក់សាំងរបស់រុស្សីគឺជាវ៉ាក់សាំង ដែលល្អបំផុតសម្រាប់ការការពារ
កូវីដហើយលោកធានាថា នឹងចែកជូនការចាក់វ៉ាក់សាំង ឲ្យបានពលរដ្ឋរបស់ខ្លួនគ្រប់គ្នាទាំងអស់។
គួរឲ្យដឹងដែរថា វេណេស៊ុយអេឡាបានទទួលវ៉ាក់សាំង ដំបូងរបស់រុស្សីចំនួន ១០ម៉ឺនដូស កាលពីថ្ងៃទី១៣ ខែកុម្ភៈ ហើយប្រមាណជា ៦០ភាគរយ មកហើយដែលបានយក
ទៅប្រើប្រាស់ហើយលោក បានចំណាយលុយប្រមាណជា ២០០លានដុល្លារ ដើម្បីទិញយកវ៉ាក់សាំងរុស្សីសរុប ១០លានដូសបន្ថែមទៀត ដើម្បីជុំរុញឲ្យបានការចាក់វ៉ាក់សាំង
ជូនពលរដ្ឋរបស់ខ្លួនទាំងអស់ ២៥លាននាក់ ៕
ប្រែសម្រួល៖ ស៊ុន លី