កូឡា ឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១.៥២៩នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៣១៤.៩៨៩នាក់ ។
អគ្គនាយក នៃក្រសួងសុខាភិបាល លោក Noor Hisham Abdullah បានថ្លែងឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ០៩នាក់ក្នុងចំណោមអ្នក ឆ្លងជំងឺថ្មី គឺជាអ្នកនាំចូលពីខាងក្រៅ និង១.៥២០នាក់ ជាអ្នកឆ្លងជំងឺក្នុងស្រុក ។
អ្នកស្លាប់ផ្សេងទៀត មានចំនួន០៨នាក់ ដែលបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១.១៧៧នាក់ ។
អ្នកជំងឺប្រមាណ២.០៧៦នាក់បានលាលែង បន្ទាប់ពីជាសះស្បើយពីជំងឺ ដែលនាំឲ្យអ្នកជាសះស្បើយ ពីជំងឺ និងចាកចេញពីមន្ទីរពេទ្យ សរុបមានចំនួន២៩៤.០៣៤នាក់ ឬស្មើនឹង៩៣,៣ភាគរយ នៃអ្នកឆ្លងជំងឺទាំងអស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា