ព័ត៌មានអន្តរជាតិ

មេដឹកនាំហុងកុង សាទរសំណើរបស់ចិន ក្នុងការកែទម្រង់ប្រព័ន្ធបោះឆ្នោត

ហុងកុង ៖ មេដឹកនាំហុងកុងលោកស្រី Carrie Lam បានលើកឡើងថា លោកស្រីស្វាគមន៍ និងគាំទ្រដល់ប្រទេសចិន ដែលប្រើអំណាចរដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីធ្វើកំណែទម្រង់ ប្រព័ន្ធបោះឆ្នោតក្នុងទីក្រុង ដើម្បីធានាថាមានតែអ្នកស្មោះត្រង់ របស់ក្រុងប៉េកាំងប៉ុណ្ណោះ ដែលអាចគ្រប់គ្រងបាន។

នាយកប្រតិបត្តិ ដែលគាំទ្រ ដោយទីក្រុងប៉េកាំងបានប្រាប់អ្នកយកព័ត៌មានថា ស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសចិន គឺសភាប្រជាជនជាតិ នឹងអនុម័តនូវដំណោះស្រាយមួយនៅសប្តាហ៍នេះ ដើម្បីធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធបោះឆ្នោតរបស់ហុងកុង ដែលហុងកុង មិនអាចធ្វើដោយខ្លួនឯងបាន។

លោកស្រី បានទទូចថា មានតម្រូវការបន្ទាន់ សម្រាប់ ការកែទម្រង់ការបោះឆ្នោត ហើយបានលើកឡើងថា គ្មានការពិគ្រោះយោបល់ ជាសាធារណៈណាមួយ នឹងត្រូវធ្វើឡើងឡើយ ។

លោកស្រីបន្ដថា “អ្វីដែលយើងកំពុងមើលឃើញ គឺកង្វះខាត នៅក្នុងប្រព័ន្ធបោះឆ្នោត ដែលអាចត្រូវបានកេងប្រវ័ញ្ច ដោយប្រជាជនរួមទាំងកម្លាំង ខាងក្រៅមួយចំនួនផងដែរ ហេតុដូច្នេះហើយអ្នកនយោបាយ ត្រឡប់មកវិញ ដែលអាចទាញយកផល ប្រយោជន៍ពីតួនាទីរបស់ពួកគេ ក្នុងការធ្វើឱ្យខូចអភិបាលកិច្ច ឬថែមទាំងធ្វើឱ្យខូចផលប្រយោជន៍ សន្តិសុខ និងការអភិវឌ្ឍរបស់ ហុងកុង”។

លោកស្រីបានលើកឡើងថា “ ដើម្បីធានាអំណាចក្នុងការ គ្រប់គ្រងទីក្រុងហុងកុង ធ្លាក់ចូលក្នុងកណ្ដាប់ដៃអ្នកស្នេហាជាតិ ខ្ញុំ និងរដ្ឋាភិបាលរបស់ខ្ញុំ ស្វាគមន៍ និងគាំទ្រដល់ការកែលម្អប្រព័ន្ធបោះឆ្នោតរបស់ហុងកុង” ។

ការផ្លាស់ប្តូរទំនងជា នឹងត្រូវធ្វើឡើងចំពោះការបង្កើត និងតួនាទីរបស់គណៈកម្មាធិការរៀបចំការ បោះឆ្នោតក្នុងការជ្រើសរើសមេដឹកនាំហុងកុង។ វានឹងត្រូវបានផ្តល់អំណាចថ្មី ក្នុងការតែងតាំងបេក្ខជនទាំងអស់ ដែលឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ហើយជ្រើសរើសសមាជិក ដែលមានសមាមាត្រខ្ពស់នៅក្នុងអង្គនីតិ បញ្ញត្តិដែលបានធ្វើកំណែទម្រង់។

យ៉ាងណាមិញលោកស្រី បានបដិសេធថាការស្តារតួនាទីនោះនឹង ជាជំហានថយក្រោយនៅក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដោយលើកឡើងថា“ វាជាការខុសណាស់ ដែលយល់ឃើញថា អ្វីដែលអាជ្ញាធរកណ្តាលកំពុងធ្វើ នាពេលបច្ចុប្បន្នគឺជាការថយក្រោយវិញ”៕
ដោយ ឈូក បូរ៉ា

To Top