Covid-19

អ៊ីរ៉ង់-រុស្ស៊ី ប្រកាសរួមគ្នា ផលិតវ៉ាក់សាំងកូវីដ-១៩ Sputnik V នៅមុនថ្ងៃទី២០ ខែមីនា

តេអេរ៉ង់៖ លោក Kianoush Jahanpour អ្នកនាំពាក្យនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី នឹងចាប់ផ្តើមផលិតវ៉ាក់សាំង Sputnik V នៅប្រទេសអ៊ីរ៉ង់ នៅមុនថ្ងៃទី២០ ខែមីនា។

លោក Jahanpour ត្រូវបានស្រង់សម្តីដោយទូរទស្សន៍រដ្ឋ ដោយបានលើកឡើងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខាងលើនេះនឹងត្រូវផលិត នៅក្នុងក្រុមហ៊ុនឱសថរបស់អ៊ីរ៉ង់ ហើយវ៉ាក់សាំងដំបូង នឹងមាននៅចុងខែមេសា។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី នឹងផលិតវ៉ាក់សាំងរហូតដល់ ៤០ លានដូស នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេល ១២ ខែខាងមុខនេះ។

ប្រទេសអ៊ីរ៉ង់ បានទទួលវ៉ាក់សាំង Sputnik V ចំនួន ៥០០,០០០ ដូពីប្រទេសរុស្សី ដើម្បីឲ្យបុគ្គលិកថែទាំសុខភាព និងជនងាយរងគ្រោះជាផ្នែកមួយ នៃដំណាក់កាលដំបូងនៃការ ចាក់វ៉ាក់សាំងការពារមេរោគ ៕

ដោយ ឈូក បូរ៉ា

To Top