ព័ត៌មានអន្តរជាតិ

Breaking News: លោកស្រី អ៊ុងសាន ស៊ូជី ត្រូវយោធាចោទប្រកាន់កាន់តែធ្ងន់ គឺទទួលយកលុយ និងមាស ខុសច្បាប់

បរទេស៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់មេដឹកនាំ ដែលត្រូវបានបណ្តេញ គឺលោកស្រី អ៊ុងសាន ស៊ូជី ថា បានទទួលយកប្រាក់ខុសច្បាប់ នូវប្រាក់ចំនួន ៦០ ម៉ឺនដុល្លារ និងមាស។ ការចោទប្រកាន់នេះ គឺជាកម្រិតខ្លាំងបំផុតដោយយោធា ចាប់តាំងពីបានផ្តួលរំលំ លោកស្រីស៊ូជី និងមេដឹកនាំប្រជាធិបតេយ្យ នៅប្រទេសនេះ កាលពីថ្ងៃទី ១ ខែកុម្ភៈ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មិនមានភ័ស្តុតាងណាមួយ ត្រូវបានផ្តល់ឱ្យ សម្រាប់ការចោទប្រកាន់នេះទេ។ លោកឧត្តមសេនីយ៍ Zaw Min Tun ក៏បានចោទប្រកាន់ប្រធានាធិបតី លោក Win Myint និងរដ្ឋមន្រ្តីនៅក្នុងគណ:រដ្ឋមន្រ្តី ពីបទពុករលួយ ផងដែរ។

គណបក្សរបស់លោកស្រីស៊ូជី គឺគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) បានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានយោធាអះអាងថា ការបោះឆ្នោតនេះ គឺជាការលួចបន្លំសន្លឹកឆ្នោត។

អ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ បានជំទាស់នឹងការអះអាង របស់យោធាដោយនិយាយថា គ្មានភាពមិនប្រក្រតីណាមួយ ត្រូវបានគេសង្កេតឃើញទេ។

សូមជម្រាបថា លោកស្រីស៊ូជី ត្រូវបានគេឃុំឃាំងនៅក្នុងទីតាំង ដែលគេបានស្គាល់ ហើយប្រឈម នឹងការចោទប្រកាន់ជាច្រើនរួមមាន ការបង្កការភ័យខ្លាចនិងការជូនដំណឹង និងការនាំចូលដោយខុសច្បាប់។

ការចោទប្រកាន់នៅថ្ងៃព្រហស្បតិ៍ គឺធ្ងន់ធ្ងរបំផុតរហូតមកដល់ពេលនេះ គឺតម្លៃមាស ដែលយោធាចោទប្រកាន់ថា លោកស្រីបានទទួលយកដោយខុសច្បាប់គឺប្រហែល ៤៥០.០០០ ផោន៕ ប្រែសម្រួលៈ ណៃ តុលា

To Top
×