ព័ត៌មានអន្តរជាតិ

ទូតអារ៉ាប៊ីសាអូឌីត និងប៉ាឡេស្ទីន ថ្លែងពីទស្សនកិច្ច នៅ Xinjiang៖ ចិន បានកសាងតំបន់ Xinjiang យ៉ាងល្អប្រសើរ

ឯកអគ្គរាជទូត-រដ្ឋទូតអារ៉ាប៊ីសាអូឌីត និងប៉ាឡេស្ទីន ដែល បានទៅបំពេញទស្សនកិច្ចនៅតំបន់ Xinjiang ក្នុងពេលថ្មីៗនេះ បានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានថា ប្រទេសចិនបានកសាងតំបន់ Xinjiang យ៉ាងល្អប្រសើរ ។

លោក Fariz Mehadawi ឯកអគ្គរដ្ឋទូត ប៉ាឡេស្ទីន ប្រចាំនៅចិន បានមានប្រសាសន៍ថា ពួកមានភាពរីករាយដែល បានរៀនសូត្រ«គម្ពីរកូរ៉ាន់» នេះ មានសារសំខាន់ណាស់ចំពោះជនមូស្លីម។

ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីត ប្រចាំនៅចិន បានថ្លែងអំណរគុណ ចំពោះរដ្ឋបាលតំបន់ ដែលបានផ្តល់ ឱកាសរៀនសូត្រ ដ៏ល្អចំពោះជនមូស្លឹម លោកបានថ្លែងថា ពួកយើងបានដឹងច្បាស់ នូវស្ថានការណ៍ នៅតំបន់ Xinjiang។ អ្វីដែលយើងបានមើលឃើញនៅ តំបន់Xinjiang គឺទីក្រុងស្រស់ស្អាត ប្រជាជនស្លូតត្រង់ ហេដ្ឋរចនាសម្ព័ន្ធល្អ និងទំនើប។ ការងាររបស់រដ្ឋបាល នៅទីនោះ គឺល្អប្រសើរ ។

លោកបានអធិប្បាយ ម្តងទៀតនូវ គោលជំហរបស់បណ្តា ប្រទេសអារ៉ាប់ លើបញ្ហាតំបន់ Xinjiang ទី១ យើងប្រកាន់ខ្ជាប់គោលការណ៍ ដែលមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង នៃប្រទេសដទៃ ។ទី២ កិច្ចការពាក់ព័ន្ធតំបន់ Xinjiang ជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ។ ទី៣ ភារកិច្ចរបស់យើងនៅប្រទេសចិន គឺស្ថិតលើបញ្ហាទ្វេភាគី ព្រមនិងអភិវឌ្ឍ និងជំរុញទំនាក់ទំនង រវាងប្រទេសទាំង២៕

To Top