Covid-19

វិមានក្រឹមឡាំង កោតសរសើរពី កិច្ចសហប្រតិបត្ដិការរវាងរុស្ស៊ី-ចិន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ភាពជាដៃគូរវាងរុស្ស៊ី – ចិន ពិតជាអស្ចារ្យខ្លាំងណាស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Peskov បានឲ្យដឹងនៅក្នុងពិធីប្រកាស អ្នកឈ្នះនៃការប្រកួតប្រជែងរូបថតព័ត៌មាន ដោយបានលើកឡើងពី “ការយកឈ្នះលើជំងឺរាតត្បាតកូវីដ-១៩” ដែលរៀបចំដោយទីភ្នាក់ងារសារព័ត៌មាន TASS ។

លោកបានលើកឡើងថា“ ចិន បានជួយយើងនៅពេលដែល យើងខ្វះខាតឧបករណ៍ការពារផ្ទាល់ខ្លួន។ ជនជាតិចិន ក៏បានជួយយើងជាមួយនឹងបច្ចេកវិទ្យាឧបករណ៍ និងថ្នាំពេទ្យផងដែរ” ។

អ្នកនាំពាក្យរូបនេះបានបន្ដថា ភាពជាដៃគូរបស់យើង ពិតជាជិតស្និទ្ធ ហើយសំខាន់បំផុត គឺមានប្រសិទ្ធភាព។ ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការនេះនឹងបន្តទៅមុខទៀត ៕

ដោយ ឈូក បូរ៉ា

To Top