ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងបង្កកលើវិស័យ ការពារជាតិ និងសន្តិសុខ ជាមួយ ជាមួយមីយ៉ាន់ម៉ា

បរទេស៖ មុននេះលោក Thomas Andrews អ្នករាយការណ៍ពិសេស របស់អង្គការ សហប្រជាជាតិស្តីពីស្ថានភាព សិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា បានជំរុញឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្ម ទៅលើយោធា របស់ប្រទេសនេះ ដែលបានកាន់អំណាចនៅប្រទេស មីយ៉ាន់ម៉ា ជុំវិញការរំលោភសិទ្ធិមនុស្សជាច្រើន ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា កូរ៉េខាងត្បូងនឹងផ្អាកការផ្លាស់ប្តូរ ផ្នែកការពារជាតិ និងសន្តិសុខជាមួយមីយ៉ាន់ម៉ា។

យោងតាមក្រសួងការបរទេស គឺប្រទេសកូរ៉េខាងត្បូង នឹងហាមឃាត់ការនាំចេញអាវុធ និងមុខទំនិញជាយុទ្ធសាស្ត្រ ហើយពិចារណាឡើងវិញ នូវជំនួយអភិវឌ្ឍន៍ទៅមីយ៉ាន់ម៉ា ៕
ប្រែសម្រួលៈ ណៃ តុលា

To Top