ព័ត៌មានអន្តរជាតិ

ជនជាតិម៉ាឡេស៊ី ១០ម៉ឺននាក់ នឹងទទួលបានវ៉ាក់សាំងកូវីដ នៅក្នុងប្រទេសសិង្ហបុរី

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ជនជាតិម៉ាឡេស៊ីប្រមាណជា ១០ម៉ឺននាក់ នឹងរំពឹងទុកថាអាចទទួលបាន វ៉ាក់សាំងនៅក្នុងដំណើរការចាក់វ៉ាក់សាំងលើកទី២ ដែលត្រូវបានរៀបចំដោយកម្មវិធី ចាក់វ៉ាក់សាំងរបស់ប្រទេសម៉ាឡេស៊ី ។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយ នឹងក្រសួងទទួលបន្ទុកកិច្ចការងារ វិទ្យាសាស្ត្របច្ចេកវិទ្យា និងច្នៃប្រឌិតឬ MOSTI បានអះអាងថា អជ្ញាធរនឹងបង្កើតជាប្រព័ន្ធ ចុះឈ្មោះមួយសម្រាប់ពលរដ្ឋម៉ាឡេស៊ី ដែលកំពុងធ្វើការងារ នៅក្នុងប្រទេសសិង្ហបុរី។

តាមការបញ្ជាក់របស់ប្រភពដដែល បានបន្តទៀតថា ម៉ាឡេស៊ីបានរកឃើញថា ពលរដ្ឋរបស់ខ្លួនប្រមាណជា ៤០ម៉ឺននាក់ កំពុងបន្តរស់នៅនិងធ្វើការ នៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែក្នុងតំណាក់កាលនេះរដ្ឋាភិបាលបានសម្រេចចិត្ត ក្នុងការចាក់វ៉ាក់សាំងឲ្យបាន ១០ម៉ឺននាក់ជាមុនសិន។

សកម្មភាពនេះនឹងអាចធ្វើឲ្យសិង្ហបុរី ក្នុងការបើកព្រំដែនរបស់ខ្លួនឡើងវិញ ជាមួយនឹងម៉ាឡេស៊ីក្នុងពេលឆាប់ៗនេះ ខណៈដែលព្រំដែននៃប្រទេសទាំងពីរ គឺបានបិទអស់រយៈជាយូរ មកហើយគិតចាប់តាំងតែពីថ្ងៃទី១៨ ខែមិនា ឆ្នាំទៅមកម្ល៉េះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top