ព័ត៌មានអន្តរជាតិ

ក្រុមយោធាជំនាញ​ របស់អាហ្វហ្គានីស្ថាន ចាប់ខ្លួនក្រុមសកម្ម ប្រយុទ្ធបាន១៩នាក់ នៅភាគខាងកើតប្រទេស

ចាឡាឡាបាដ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃ១៤ ខែមីនា ឆ្នាំ២០២១ថា អភិបាលខេត្ត បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មន្ត្រីជំនាញនៃទីភ្នាក់ងារ សម្ងាត់ជាតិរបស់ប្រទេស អាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ បានចាប់ខ្លួនក្រុមសកម្ម ប្រយុទ្ធបាន១៩នាក់ នៅខេត្ត Nangarhar ស្ថិតនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ។

លោក Ziaulhaq Amarkhil ដែលជាអភិបាលខេត្តខាងលើ បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានថា “អ្នកដែលបានចាប់ខ្លួនទំាងនោះ ត្រូវបានចាប់បាននៅរដ្ឋធានី ចាឡាឡាបាដ ស្រុក Surkh Rod, Shinwar និងស្រុក Behsud ក្នុងអំឡុងពេល ០៧ថ្ងៃកន្លងទៅនេះ” ។

គាត់បានថ្លែងថា ក្រុមសកម្មប្រយុទ្ធទាំងនោះ រាប់បញ្ចូលទាំង ក្រុមសកម្មប្រយុទ្ធតាលីបង់ ចំនួន១៧នាក់ និងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS)ចំនួន០២នាក់ផងដែរ ។

ក្រុមសកម្មប្រយុទ្ធ មិនបានធ្វើការអត្ថាធិប្បាយ អ្វីនៅឡើយទេជុំវិញ ការចាប់ខ្លួននេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top