ព័ត៌មានអន្តរជាតិ

ក្រុមបាតុករតិចបំផុត ៣៩នាក់ បាត់បង់ជីវិត ចាប់តំាងពីផ្ទុះការតវ៉ាប្រឆាំង នឹងរដ្ឋប្រហារយោធា នៅមីយ៉ាន់ម៉ា

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ថាក្រុមអ្នកតស៊ូមតិបាននិយាយថា កម្លាំងសន្តិសុខបានសម្លាប់ ក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារ យ៉ាងតិច ២២នាក់ នៅតំបន់ជាយក្រុង Hlaingthaya នៃទីក្រុងរ៉ងហ្គោន ដែលជាជនក្រីក្រ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីរោងចក្រដែលផ្តល់ ហិរញ្ញប្បទានដោយប្រទេសចិន ត្រូវបានដុតបំផ្លាញនៅទីនោះ ។

សមាគមជំនួយសម្រាប់ អ្នកទោសនយោបាយក៏ដូចជា ប៉ូលិសម្នាក់បានធ្វើឱ្យថ្ងៃនោះក្លាយជាថ្ងៃបង្ហូរឈាមបំផុត ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ប្រឆាំងនឹងមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុង សានស៊ូជី ។

ស្ថានទូតចិន បានឲ្យដឹងថា បុគ្គលិកចិនជាច្រើននាក់បានរងរបួស និងជាប់នៅក្នុងការវាយប្រហារ ដោយការដុតបំផ្លាញដោយពួក ជនមិនស្គាល់អត្តសញ្ញាណ នៅលើរោងចក្រកាត់ដេរសម្លៀកបំពាក់នៅឯតំបន់ Hlaingthaya ហើយខ្លួនបានអំពាវនាវ ឲ្យប្រទេសមីយ៉ាន់ម៉ា ការពារទ្រព្យសម្បត្តិ និងពលរដ្ឋចិន ។ ប្រទេសចិនត្រូវបានគេមើលឃើញថា កំពុងគាំទ្ររបបយោធាដែលបានកាន់អំណាច ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា នៅពេលផ្សែងហ៊ុយចេញពី តំបន់ឧស្សាហកម្ម កម្លាំងសន្តិសុខបានបើកការបាញ់ប្រហារ ទៅលើក្រុមបាតុករនៅជាយក្រុង ដែលជាកន្លែងសម្រាប់ជន ចំណាកស្រុកមកពីទូទាំងប្រទេស ។

អ្នកថតរូបម្នាក់ដែលសុំមិន បញ្ចេញឈ្មោះបានឲ្យដឹងថា “វាគួរឱ្យរន្ធត់ណាស់ ។ មនុស្សត្រូវបានគេបាញ់នៅនឹងភ្នែកខ្ញុំតែម្តង តែវានឹងមិនបន្សល់នូវ ការចងចាំរបស់ខ្ញុំឡើយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top