Covid-19

ប្រេស៊ីល មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ១១លាននាក់ ខណៈអ្នកស្លាប់មានរហូតដល់ជិត ២៨ម៉ឺននាក់

សៅប៉ូឡូ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានរាយការណ៍ថាមានករណីឆ្លងមេរោគកូវីដ-១៩ សរុបចំនួន ១១,៤៨៣,៣៧០ ករណី និងមានចំនួនអ្នកស្លាប់រហូតដល់ជិត ២៧៨,២២៩ នាក់។

របាយការណ៍នោះក៏បានរាយការណ៍ផងដែរថា មានករណីឆ្លងមេរោគកូវីដ-១៩ សរុបចំនួន ៤៣,៨១២ ករណីជាមួយនឹងការស្លាប់ ១,១២៧ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

រដ្ឋសៅប៉ូឡូ ដែលជារដ្ឋដែលរងផលប៉ះពាល់ ខ្លាំងបំផុតរបស់ប្រទេសនេះ បានឆ្លងជំងឺរាតត្បាត ដោយបានចុះបញ្ជីជាង ៨៨ ភាគរយនៅក្នុងមណ្ឌលថែទាំនៅមន្ទីរពេទ្យ ដោយអ្នកជំងឺកូវីដ-១៩ ខណៈមជ្ឈមណ្ឌលវេជ្ជសាស្ត្ររាប់សិបកន្លែងទៀត ត្រូវបានកាន់កាប់ទាំងស្រុង សម្រាប់ដាក់អ្នកជំងឺ។

រលកថ្មីនៃជំងឺរាតត្បាតកូវីដ-១៩ បានពន្លឿនទាំងការឆ្លង និងករណីស្លាប់ នៅក្នុងប្រទេសប្រេស៊ីល ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ជាមួយនឹងការស្លាប់របស់ពលរដ្ឋ ដែលមានអាយុចន្លោះពី ២០ ទៅ ៥០ ឆ្នាំ។

អាជ្ញាធរសុខាភិបាលប្រេស៊ីល បានសន្មតថារលកថ្មី នៃការឆ្លងទៅនឹងវីរុសប្រភេទ P.1 ដែលបានកើតឡើងនៅក្នុងរដ្ឋអាម៉ាសា នៅភាគខាងជើងប្រទេសប្រេស៊ីល កាលពីខែវិច្ឆិកា ឆ្នាំមុននិងចលនារបស់ប្រជាជន ក្នុងវិស្សមកាលរដូវក្តៅ ៕

ដោយ ឈូក បូរ៉ា

To Top