ព័ត៌មានអន្តរជាតិ

អ្នកការទូតបរទេស ដែលរស់នៅក្នុងទីក្រុងព្យុងយ៉ាង របស់កូរ៉េខាងជើង ត្រូវបានហាមឃាត់មិនឱ្យចេញក្រៅ

បរទេស៖ ស្ថានទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង ប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា អ្នកការទូតបរទេសដែលរស់នៅ ក្នុងទីក្រុងព្យុងយ៉ាង របស់កូរ៉េខាងជើង ត្រូវបានហាមឃាត់មិនឱ្យចេញទៅ តាមផ្លូវនៅថ្ងៃអង្គារ ទី១៦ ខែមីនា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថានទូតបានបញ្ជាក់ថា ពួកគេបានទទួលកំណត់ត្រារៀងៗខ្លួន រហូតគឺនៅថ្ងៃទី ១៥ ខែមីនា។ ការហាមឃាត់នេះគ្របដណ្តប់ លើបុគ្គលិកក្នុងស្រុកនិងបរទេសនៃ ស្ថានទូតបរទេសទាំងអស់ ដោយគ្មានករណីលើកលែង ដោយវិធានការនេះ មានប្រសិទ្ធភាពចាប់ពីម៉ោង ៥ ព្រឹករហូតដល់ម៉ោង ១០ ល្ងាច។ ម៉ោងក្នុងស្រុក។

យោងតាមបុគ្គលិកនៃបេសកកម្មការទូតរុស្ស៊ី, ការហាមឃាត់នេះគឺជាផ្នែកមួយ នៃវិធានការប្រឆាំងនឹងរោគរាតត្បាត ទូលំទូលាយក៏ដូចជាប្រឆាំងនឹង ព្យុះធូលីមួយដែលកំពុងខិតជិត ប្រទេសកូរ៉េខាងជើង និងផលវិបាកដែលអាចកើតមាន។

ផ្ទាំងពាណិជ្ជកម្ម

សូមជម្រាបថា មុននេះព្យុះខ្សាច់ដ៏មានឥទ្ធិពលមួយ ដែលមានដើមកំណើតនៅម៉ុងហ្គោលី បានវាយប្រហារទីក្រុងប៉េកាំង ដោយបង្កឱ្យផ្ទៃមេឃនៅពីលើរដ្ឋធានីចិនទាំងអស់ ប្រែជាពណ៌ទឹកក្រូច។ ចាប់តាំងពីពេលនោះមកព្យុះនេះ បានបង្កឱ្យមានការបំពុលបរិយាកាស យ៉ាងធ្ងន់ធ្ងរដោយក្រុមឧតុនិយម បានចេញសេចក្តីព្រមានអំពី គ្រោះថ្នាក់កម្រិតពណ៌លឿង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top