ព័ត៌មានអន្តរជាតិ

មីយ៉ានម៉ា ប្រឈមមុខភាពឯកា កាន់តែខ្លាំង ស្របពេលដែលយោធារឹតបន្តឹងអំណាច

បរទេស៖ ប្រទេសមីយ៉ានម៉ា នៅថ្ងៃព្រហស្បតិ៍នេះ បានប្រឈមមុខនឹងភាពឯកាខ្លាំងឡើង ដោយសេវាកម្មអ៊ីនធឺណេត បានបង្កើនការរឹតត្បិត និងកាសែតឯកជនចុងក្រោយ បានឈប់ធ្វើការផ្សព្វផ្សាយ ស្របពេលដែលយោធា កសាងសំណុំរឿង ប្រឆាំងមេដឹកនាំជាន់ឆ្នោត លោកស្រី អ៊ុង សានស៊ូជី។

ម្ចាស់ពាន់រង្វានសន្តិភាពណូបែល លោកស្រី អ៊ុង សានស៊ូជី ត្រូវបានបណ្ដេញចេញពីអំណាច និងត្រូវឃុំខ្លួន ក្នុងរដ្ឋប្រហារយោធា កាលពីថ្ងៃទី០១ ខែកុម្ភៈ បង្កឲ្យមានការតវ៉ាដ៏ធំ នៅទូទំាងប្រទេស ហើយកងកម្លាំងសន្តិសុខ បានប្រឹងប្រែងធ្វើការបង្ក្រាប ដោយវិធីហិង្សាខ្លាំងឡើង។

លោកជាអ្នកប្រវត្តិសាស្ត្រនិងជាអ្នកនិពន្ធ បាននិយាយ នៅលើបណ្ដាញផ្សព្វផ្សាយសង្គមធ្វីតធ័រ យ៉ាងដូច្នេះថា “អ្វីក៏ដោយដែលកើតឡើង នៅក្នុងប្រទេសមីយ៉ានម៉ា ក្នុងពេលប៉ុន្មានខែខាងមុខនោះ គឺសេដ្ឋកិច្ចនឹងធ្លាក់ចុះ ធ្វើឲ្យមនុស្សរាប់សិបលាននាក់ ស្ថិតក្នុងស្ថានភាពលំបាក និងត្រូវការកិច្ចការពារបន្ទាន់”។

គួរបញ្ជាក់ថា បណ្ដាប្រទេសលោកខាងលិច នាពេលថ្មីៗនេះ បានធ្វើការថ្កោលទោសរដ្ឋប្រហារ និងស្នើឲ្យបញ្ចប់អំពើហិង្សា និងឲ្យដោះលែងលោកស្រី អ៊ុង សានស៊ូជី ព្រមទាំងអ្នកផ្សេងទៀត ចំណែកប្រទេសជិតខាងនៅអាស៊ី បានស្នើសុំជួយស្វែងរកដំណោះស្រាយ ប៉ុន្តែយោធាមីយ៉ានម៉ា បានបង្កើនកំណត់ត្រាបង្ក្រាបយ៉ាងខ្លាំងក្លា៕ ប្រែសម្រួល៖ប៉ាង កុង

To Top