ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ប្រកាសធ្វើទំនើបកម្ម ប្រព័ន្ធការពារ មីស៊ីល Iron Dome

បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេស អ៊ីស្រាអែល នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការប្រកាសប្រាប់ថា ប្រព័ន្ធការពារ មីស៊ីល Iron Dome របស់ប្រទេស អ៊ីស្រាអែល នាពេលថ្មីៗនេះ ទើបបានបញ្ចប់យ៉ាងជោគជ័យ នូវស៊ែរីពិសោធន៍ទី៣ ។

យោងតាមរដ្ឋាភិបាល របស់ប្រទេសអ៊ីស្រាអែល បានឲ្យដឹងថា ការតេស្តសាកល្បងនានា គឺត្រូវបានធ្វើឡើង ក្នុងទីពិសោធន៍មួយ ដែលស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល ដោយមាន ការចូល រួមពីកងកម្លាំងទ័ពជើង អាកាសផង ។

តាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រព័ន្ធការពារមីស៊ីលនោះ បានវាយប្រហារស្ទាក់ និងកម្ទេចបានយ៉ាងជោគជ័យ នូវគោលដៅ ដែលប្រើជាឧបករណ៍គម្រាមកំហែង រួមមានទាំងកូនដ្រូន គ្រាប់រ៉ុកកែតនិងមីស៊ីល ។

ប្រព័ន្ធការពារមីស៊ីល ដែលធ្វើទំនើបកម្មថ្មីៗ ផលិតឡើង ដោយក្រុមហ៊ុនការពារជាតិ Rafael Advanced Defense Systems នេះ នឹងប្រើប្រាស់ដោយ កងទ័ពជើងអាកាស ហើយនឹងពង្រឹង ប្រព័ន្ធការពារពហុស្រទាប់ ប្រឆាំងមីស៊ីល៕
ប្រែសម្រួល៖ប៉ាង កុង

To Top