ព័ត៌មានអន្តរជាតិ

ឧបសគ្គរបស់អាមេរិក គឺការបញ្ចុះបញ្ចូល កូរ៉េខាងត្បូង និងជប៉ុន ឲ្យធ្វើការជាមួយគ្នា

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken និងលោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិ បានបើកកិច្ចប្រជុំ “ពីរបូកពីរ” ជាមួយសមភាគីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិសុខត្រីភាគី ជាមួយសម្ព័ន្ធមិត្ត អាស៊ីកូរ៉េខាងត្បូង និងជប៉ុន ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ជាលើកដំបូងក្នុងរយៈពេលប្រហែល ៤ ឆ្នាំកន្លះចាប់តាំងពីខែតុលា ឆ្នាំ២០១៦ បានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានជួបប្រជុំ“ ពីរបូកពីរ” ជាមួយទីក្រុង តូក្យូ ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋ នៅគណៈរដ្ឋមន្រ្តីលើកដំបូង ដោយសមាជិករដ្ឋបាល របស់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ។

សេចក្តីថ្លែងការណ៍រួម ដែលបានប្រកាស បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងសេអ៊ូល បានឲ្យដឹងថា ដោយឆ្លុះបញ្ចាំង ពីការទូតរបស់លោក ចូ បៃដិន ដែលបានប្រកាសបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង សេអ៊ូលបានឲ្យដឹងថាលោក Blinken និងលោក Austin និងរដ្ឋមន្រ្តីការបរទេស កូរ៉េខាងត្បូង លោក Chung Eui-yong និងរដ្ឋមន្ត្រីការពារជាតិ Suh Wook បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគីកូរ៉េខាងត្បូង – សហរដ្ឋអាមេរិក – ជប៉ុន។

គ្រប់ភាគីបានសន្យាថា នឹងបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញ ទៅមកឆ្ពោះទៅមុខ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ ។

ទោះយ៉ាងណាមានឧបសគ្គ ចំពោះកិច្ចសហប្រតិបត្តិការត្រីភាគី ដោយសារតែបញ្ហាប្រវត្តិសាស្រ្ត ដែលមានតាំងពីការកាន់កាប់ អាណានិគមរបស់ជប៉ុន នៅឧបទ្វីបកូរ៉េពី ឆ្នាំ១៩១០ ដល់ ១៩៤៥ ។

សារទុក្ខជាប្រវត្តិសាស្រ្ត បានឈានមុខគេម្តងទៀត នៅឆ្នាំ២០១៨ នៅពេលដែលតុលាការកំពូល របស់កូរ៉េខាងត្បូង បញ្ជាឱ្យក្រុមហ៊ុនជប៉ុន មួយចំនួនសងសំណងដល់ ជនរងគ្រោះកូរ៉េខាងត្បូង ដែលត្រូវបានគេបោក បញ្ឆោត ឬបង្ខំឱ្យធ្វើការធ្ងន់ ដោយមិនបង់ប្រាក់ក្នុងកំឡុង សង្គ្រាមលោកលើកទី ២ ។

នៅចុងទសវត្សឆ្នាំ១៩៣០ អ្នកយោធានិយម យោធាជប៉ុន បានចាប់ផ្តើមបង្ខំប្រជាជន នៅឧបទ្វីបកូរ៉េ ឱ្យទៅធ្វើការនៅក្នុងរោងចក្រ និងអណ្តូងរ៉ែ ឬចុះឈ្មោះពួកគេជាទាហានត្រៀមសំរាប់សង្គ្រាម ប៉ាស៊ីហ្វិក។ ស្ត្រីអាស៊ីរាប់សែននាក់ ដែលភាគច្រើនជាស្ត្រីមកពីឧបទ្វីបនេះ ត្រូវបានចាប់ពង្រត់បង្ខំ ឬធ្វើជាទាសករផ្លូវភេទសម្រាប់ផ្ទះ បនយោធាជប៉ុន ក្នុងអំឡុងសង្គ្រាម៕

ដោយ ឈូក បូរ៉ា

To Top