ព័ត៌មានអន្តរជាតិ

ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា នៅមីយ៉ាន់ម៉ា ចេញតវ៉ាតាមដង ផ្លូវជាលើកដំបូង ក្រោយការបង្ក្រាប យ៉ាងសាហាវ របស់កងសន្តិសុខ

បរទេស ៖ ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា នៅកណ្តាលប្រទេសមីយ៉ាន់ម៉ា បានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវនៅថ្ងៃអាទិត្យ ដោយបញ្ចៀស ការប្រឈមមុខដាក់គ្នា ជាមួយកម្លាំងសន្តិសុខ បន្ទាប់ពីការបង្ក្រាបដ៏សាហាវមួយ កាលពីចុងសប្តាហ៍ទៅលើ ក្រុមបាតុករ ប្រឆាំងរដ្ឋប្រហារ ។

យោង តាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា ស្ថិតក្នុងភាព ច្របូកច្របល់ ចាប់តាំងពីទាហានបានបណ្តេញ មេដឹកនាំស៊ីវិលលោកស្រីអ៊ុង សានស៊ូជី ពីតំណែង កាលពីខែមុន ដែលបានបង្ក ឱ្យមានការតវ៉ាទូទាំង ប្រទេសទាមទារឱ្យមាន លទ្ធិប្រជាធិបតេយ្យឡើងវិញ ។

កម្លាំងសន្តិសុខ បានឆ្លើយតបដោយប្រើកម្លាំង ដ៏សាហាវដោយបាញ់ គ្រាប់កាំភ្លើងពិត និងគ្រាប់កាំភ្លើងជ័រ ក្នុងកិច្ចប្រឹងប្រែងដើម្បីបំបែកការតវ៉ា។

អំពើហឹង្សានេះបានបរាជ័យ ក្នុងការរារាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិការាប់រយនាក់ ដែលពាក់មួក អាវពេទ្យ និងស្លាកយីហោរបស់លោកស្រីស៊ូជី នៅពេលពួកគេដើរក្បួន ឆ្លងកាត់ទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំបំផុត និងជាវប្បធម៌ធំបំផុតទី ២ របស់ប្រទេសមីយ៉ាន់ម៉ា៕

ប្រែសម្រួលៈ ណៃ តុលា

To Top