ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្វើទស្សនកិច្ចអាហ្វហ្គានីស្ថាន

បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin តាមសេចក្តីរាយការណ៍ បានធ្វើទស្សនកិច្ច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយមិនបានប្រកាសប្រាប់ជាមុន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងដំណើរទស្សនកិច្ចនៅអាស៊ីរបស់លោក។

លោក Lloyd Austin បានបង្ហោះរូបថត នៃកិច្ចជំនួបរបស់លោកផ្ទាល់ ជាមួយនឹងប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani លើបណ្ដាញផ្សព្វផ្សាយសង្គមធ្វីតធ័រ កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងអំឡុងដំណើរទស្សនកិច្ច មិនប្រកាសប្រាប់មុននោះ។

យោងតាមសេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការពារជាតិអាមេរិក លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំមកទីនេះដើម្បីស្តាប់និងសិក្សា ហើយវានឹងជូនដំណឹង ស្តីពីការចូលរួមរបស់ខ្ញុំ នៅក្នុងកិច្ចត្រួតពិនិត្យឡើងវិញ ដែលយើងកំពុងតែធ្វើនៅទីនេះ ជាមួយលោកប្រធានាធិបតី វាមានប្រយោជន៍ខ្លាំងណាស់”។

ប៉ុន្តែលោកមិនបានបញ្ចេញយោបល់ថា តើពួកតាលីបង់បានបំពេញ តាមលក្ខខណ្ឌចាំបាច់នានា ក្រោមកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០២០ ដើម្បីឲ្យមានលក្ខណសម្បត្តិគ្រប់គ្រាន់ សម្រាប់ការ ដកកងកម្លាំងអាមេរិកទាំងស្រុង ចេញពីប្រទេសអាហ្វហ្គានីស្ថានដែរឬទេ និងបាននិយាយថា លោកមិនបានលើកពិភាក្សាបញ្ហា ជាមួយលោក Ghani នោះទេ៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top