ព័ត៌មានអន្តរជាតិ

សេតវិមាន សម្រេចចំណាយថវិកា ៣ទ្រីលានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចអាមេរិក

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន កំពុងពិចារណាចំណាយប្រាក់ចំនួន៣ទ្រីលានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធនៅសហរដ្ឋអាមេរិក ដោយបែងចែកជាពីរបណ្ណ ដែលប្រឈមនឹងផ្លូវតូចចង្អៀត ដើម្បីអនុម័តនៅក្នុងសភា ។

ផែនការហេដ្ឋារចនាសម្ព័ន្ធនឹងអនុវត្តតាមផែនការជួយសង្គ្រោះអាមេរិក ដែលមានទឹកប្រាក់ចំនួន១,៩ទ្រីលានដុល្លារអាមេរិក ដែលបានចុះហត្ថលេខា កាលពីដើមខែនេះដែលមានគោលបំណងជួយដល់សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ឱ្យងើបឡើងវិញពីការថមថយដែលបានកើតឡើងដោយជំងឺរាតត្បាតកូវីដ១៩ ។

លោក បៃឌិន ដែលបានចូលកាន់តំណែង កាលពីខែមករា បានប្តេជ្ញាអនុម័តច្បាប់ទី ២ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ នៅសហរដ្ឋអាមេរិក និងបង្កើតការងារ ហើយប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា ទំនងជានឹងត្រូវបែងចែកជាសំណើចំនួន២ ដែលមានតម្លៃសរុប៣ទ្រីលានដុល្លារអាមេរិក ។

ប្រភពមួយបាននិយាយថា អ្នកប្រឹក្សាយោបល់លោក បៃឌិន មានកញ្ចប់សំណើសរុបដែលមានទឹកប្រាក់រហូតដល់៣ទ្រីលានដុល្លារអាមេរិក សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងអាទិភាពផ្សេងទៀតដែលពួកគេកំពុងពិភាក្សាជាមួយប្រធានាធិបតីនៅក្នុងសប្តាហ៍នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top