ព័ត៌មានអន្តរជាតិ

ប្រ៊ុយណេ ប្រកាសផ្អាកសកម្មភាព នៅតាមច្រកព្រំដែន ជាមួយម៉ាឡេស៊ី ក្នុងរយៈពេល០២សប្តាហ៍

បង់ដា សេរីបេហ្គាវ៉់ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា ការិយាល័យនាយករដ្ឋមន្ត្រីប្រ៊ុយណេ បានប្រកាសថា សកម្មភាពនានានៅតាមព្រំដែន ឆ្លងកាត់ត្រូវបានផ្អាកជាបណ្តោះអាសន្ន រវាងប្រទេសប្រ៊ុយណេ និងម៉ាឡេស៊ី នឹងត្រូវបន្ថែមពេល ចំនួន០២សប្តាហ៍ទៀត ។

នាយករដ្ឋមន្រ្តី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្អាកជាបណ្តោះអាសន្ន លើការចូលរបស់ជនបរទេស ពីប្រទេសម៉ាឡេស៊ី រួមទាំងការឆ្លងកាត់ប៊្រុយណេ តាមរយៈកំពង់ផែគោក និងសមុទ្រត្រូវបានពន្យារពេល១៤ថ្ងៃរហូតដល់ថ្ងៃទី០៧ ខែមេសា ។

ការធ្វើដំណើរឆ្លងកាត់ប្រទេស ប្រ៊ុយណេ អាចត្រូវបានពិចារណាសម្រាប់ ការធ្វើដំណើរជាផ្លូវការ របស់សិស្សនិស្សិត ដែលត្រូវការទៅសាលារៀនសេវាកម្មបន្ទាន់ និងប្រតិបត្តិករដឹកជញ្ជូន ដែលបានចុះបញ្ជីនៅប្រទេសម៉ាឡេស៊ី ដោយមានការអនុញ្ញាត ឆ្លងកាត់ប្រទេស ដែលចេញដោយរដ្ឋាភិបាល ប្រ៊ុយណេ សម្រាប់ការចែកចាយការ នាំចូលទំនិញសំខាន់ៗ ទៅកាន់ប្រទេសប្រ៊ុយណេ និងម៉ាឡេស៊ី បានផ្តល់ការយល់ ព្រមដល់អាជ្ញាធរម៉ាឡេស៊ី សម្រាប់ការធ្វើដំណើររបស់ពួកគេ ។

មានទីតាំងនៅអាស៊ីអាគ្នេយ៍ពាយព្យនៃក្រុង Kalimantan ប្រទេសប្រ៊ុយណេ មានព្រំដែនគោក និងព្រំដែនសមុទ្រជាមួយប្រទេសម៉ាឡេស៊ីប៉ែកខាងកើត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top