ព័ត៌មានអន្តរជាតិ

ជនសង្ស័យបាញ់ ប្រហារស្លាប់មនុស្សអស់ ១០នាក់ នៅផ្សារលក់គ្រឿង ទេស នៅអាមេរិក បានទិញកាំភ្លើង ទុកតាំងពី៦ថ្ងៃមុន

បរទេស ៖ ជនសង្ស័យបានចោទប្រកាន់ ពីបទបើកការបាញ់ប្រហារ នៅខាងក្នុងផ្សារទំនើបមួយ ដែលមានមនុស្សច្រើន នៅរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក គឺបុរសអាយុ ២១ ឆ្នាំម្នាក់ ដែលបានទិញអាវុធវាយប្រហារ មិនដល់មួយសប្តាហ៍ផង មុនមួយថ្ងៃបន្ទាប់ពីការវាយប្រហារ បានសម្លាប់មនុស្ស ១០ នាក់រួមទាំងមន្រ្តីប៉ូលីសផងដែរ ។

យោងតាមសារព័ត៌មាន Korean times ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមការអះអាងពីការចាប់ខ្លួនបានអោយដឹងថា លោក Ahmad Al Aliwi Alissa បានទិញអាវុធនេះនៅថ្ងៃទី ១៦ ខែមីនា គឺត្រឹមតែ ៦ ថ្ងៃមុន ពេលការវាយប្រហារនៅឯហាង King Soopers ក្នុងទីក្រុង Boulder ។ គេមិនបានដឹងភ្លាមៗ ថាកាំភ្លើងនោះត្រូវបាន គេទិញពីណានោះទេ។

Alissa ដែលមកពីជាយក្រុងអាវេនដា ត្រូវបានគេឃុំខ្លួនក្នុងពន្ធនាគារ កាលពីថ្ងៃអង្គារ ពីបទឃាតកម្មបន្ទាប់ ពីត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។ លោកគ្រោងនឹងបង្ហាញ ខ្លួននៅតុលាការ លើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ ។

លោក Michael Dougherty មេធាវីប្រចាំតំបន់ Boulder County បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតមិនបានបង្កើតមូលហេតុនៃការបាញ់ប្រហារនេះ នោះទេ ប៉ុន្តែពួកគេជឿជាក់ថា Alissa គឺជាអ្នកបាញ់ប្រហារ តែម្នាក់ឯង។

មន្ត្រីអនុវត្តច្បាប់បាននិយាយយ៉ាងខ្លី អំពីការបាញ់ប្រហារនេះបាននិយាយថា ក្រុមគ្រួសាររបស់ជនសង្ស័យ បានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា ពួកគេជឿថា ជនសង្ស័យ Alissa មានជំងឺផ្លូវចិត្តមួយ ចំនួនរួមទាំងការបាត់បង់ស្មារតី ។ សាច់ញាតិបានរៀបរាប់ពីពេលវេលា ដែលជនសង្ស័យ ប្រាប់ពួកគេថា មនុស្សកំពុងតាមឬដេញតាមគាត់ ដែលពួកគេបាននិយាយថា ប្រហែលជាបាន ចូលរួមក្នុងអំពើហិង្សានេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top