ព័ត៌មានអន្តរជាតិ

ក្មេងស្រីមីយ៉ាន់ម៉ា អាយុ៧ឆ្នាំម្នាក់ ត្រូវបានបាញ់ សម្លាប់នៅក្នុងផ្ទះ នៅពេលកងកម្លាំង សន្តិសុខ បាញ់ប្រហារ អំឡុងពេលបង្រ្កាប

បរទេស ៖ ក្រុមសកម្មជនមីយ៉ាន់ម៉ា គ្រោងធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋប្រហារបន្ថែមទៀត នៅថ្ងៃពុធ (២៤ មីនា) រួមទាំងការធ្វើកូដកម្មស្ងាត់ ៗ ជាមួយធុរកិច្ច ជាច្រើនបានបិទ និងអំពាវនាវ ឱ្យប្រជាជន ស្នាក់នៅផ្ទះ មួយថ្ងៃបន្ទាប់ពីក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅ ក្នុងផ្ទះរបស់នាងនៅពេលកងកម្លាំង សន្តិសុខ បានបើកការបាញ់ប្រហារ ក្នុងកំឡុងពេល នៃការបង្ក្រាបមួយ នៅក្នុងទីក្រុងម៉ាន់ដាឡេ។

យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ក៏បានរៀបចំការអុជបំភ្លឺទៀន បន្ថែមទៀត ពេញមួយយប់ ដោយរាប់បញ្ចូលទាំងសង្កាត់មួយ នៃរដ្ឋធានីពាណិជ្ជកម្ម យ៉ាំងហ្គោន និងនៅ Thahton ក្នុងរដ្ឋ Mon ។

ផ្ទាំងពាណិជ្ជកម្ម

ការអុជទៀននេះ បានកើតឡើងបន្ទាប់ពីបុគ្គលិក នៅឯពិធីបុណ្យសពមួយនៅទីក្រុង ម៉ាន់ដាឡេន បានប្រាប់រ៉យទ័រ កាលពីថ្ងៃអង្គារថា ក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់ បានស្លាប់ដោយសារគ្រាប់កាំភ្លើង នៅក្នុងទីក្រុង ដែលនាងជាក្មេងស្រីរងគ្រោះ វ័យក្មេងបំផុត នៅក្នុងការបង្ក្រាបបង្ហូរឈាម ប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។

បងស្រីរបស់នាង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ មីយ៉ាន់ម៉ា Myanmar Now ថា ទាហានបានបាញ់ ទៅលើឪពុករបស់នាង ប៉ុន្តែបានត្រូវទៅលើក្មេងស្រី ដែលកំពុងអង្គុយនៅលើភ្លៅ របស់ឪពុកទៅវិញ ដែល នៅខាងក្នុង ផ្ទះរបស់ពួកគេ ។ សេចក្តីរាយការណ៍ និយាយថា បុរសពីរនាក់ក៏ត្រូវបានសម្លាប់ នៅក្នុងស្រុកដែរ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top