បរទេស៖ ប្រេសិតសហភាពអឺរ៉ុប (EU) ប្រចាំនៅទីក្រុងហាណូយ បាននិយាយថា EU អាចពិចារណាផ្ទេរបច្ចេកវិទ្យា ផលិតវ៉ាក់សាំងទៅប្រទេសវៀតណាម។
![](https://dap-news.com/wp-content/uploads/2021/03/photo_2021-03-25_12-21-18.jpg)
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅវៀតណាមបាននិយាយថា ប្រធានបទនេះអាចត្រូវបានពិភាក្សា ចាប់តាំងពីប្រទេសជាច្រើនបានបង្កើតជា ទីតាំងគ្រោងផលិតវ៉ាក់សាំង Covid-19 ហើយប្រទេសវៀតណាម គឺមាន “សក្តានុពល” ក្នុងការផលិតវ៉ាក់សាំងនេះដែរ។
លោកបាននិយាយទៅកាន់ បណ្តាញសារព័ត៌មានថា វិទ្យាស្ថានវិទ្យាសាស្ត្រ Serum នៃប្រទេសឥណ្ឌា បានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុនអង់គ្លេស -ស៊ុយអែត គឺក្រុមហ៊ុន AstraZeneca ដើម្បីផលិតវ៉ាក់សាំង Covid-19 ចំនួន ៧០ លានដូសក្នុងមួយខែ ៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)