Covid-19

អេស្ប៉ាញ ចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង AstraZeneca វិញ ក្រោយពីផ្អាកមួយរយៈ ដោយសារភ័យខ្លាចបញ្ហាកកឈាម

ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ថា កាលពីថ្ងៃពុធ ប្រទេសអេស្បាញបានចាប់ផ្តើមប្រើវ៉ាក់សាំង AstraZeneca បន្ទាប់ពីបានផ្អាកជាបណ្តោះអាសន្ន ចំពោះការភ័យខ្លាចនៃភាពពាក់ព័ន្ធ របស់វាជាមួយនឹងការកកឈាម ខណៈការចាក់វ៉ាក់សាំងប្រចាំថ្ងៃរបស់កូវីដ១៩ បានកើនឡើងដល់កំរិតខ្ពស់នៅក្នុងប្រទេស ។

ការងាកមករកប្រើប្រាស់វ៉ាក់សាំងនេះ ត្រូវបានគេមើលឃើញថា មានការកើនឡើងនៃការចាក់វ៉ាក់សាំង កាលពីថ្ងៃពុធជាមួយនឹង ការចាក់វ៉ាក់សាំងចំនួន ២១០.៨៩៧កម្រិត ដែលជាកម្រិតវ៉ាក់សាំងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង របស់អេស្ប៉ាញនៅថ្ងៃទី២៧ ខែធ្នូឆ្នាំ ២០២០ ។

វ៉ាក់សាំងសរុបមានចំនួន ៦.៦២០.០៩៣កម្រិត ត្រូវបានអនុវត្តចាប់តាំងពីពេលនោះ មកដោយមានមនុស្សចំនួន ២.២៧៦.២៣៣នាក់ បានទទួលវ៉ាក់សាំងទាំងពីរនេះ ។

នៅថ្ងៃពុធនោះដែរ ក្រសួងសុខាភិបាលអេស្ប៉ាញ បានបញ្ជាក់ពីករណីថ្មីនៃការការពារ ជំងឺកូវីដដែលមានអ្នកឆ្លងថ្មីចំនួន ៧.០២៦នាក់ ដែលនាំឲ្យចំនួនករណីនៃ អ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៣.២៤១.៣៤៥នាក់ ។ ចំនួនអ្នកស្លាប់សរុបកើនឡើងពី ៣២០នាក់ដល់ទៅ ៧៤.០៦៤ នាក់ ។

លោក Carolina Darias រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃពុធថា “ យើងស្ថិតនៅក្នុងពេលវេលាដ៏សំខាន់មួយ ដែលយើងត្រូវតែរឹតបន្តឹង ការគ្រប់គ្រងរបស់យើង” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top