Covid-19

អាហ្សង់ទីន មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ រហូតដល់ជាង ៥,៥ម៉ឺននាក់

អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអាហ្សង់ទីន បានឲ្យដឹងថា បានកត់ត្រាដែលមានអ្នកស្លាប់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ចំនួន ១៤៦នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺ នៅទូទាំងប្រទេសកើនឡើងដល់ ៥៥.០៩២នាក់ ។

ទន្ទឹមនឹងនេះដែរ ប្រទេសបានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងថ្មីចំនួន ៨.២៣៨នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសកើនឡើងដល់ ២.២៧៨.១១៥នាក់ ។

ខេត្ត Buenos Aires ជាខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលគេរាយការណ៍ថា មានករណីជំងឺចំនួន ៩៥៣.៨៤០នាក់ បន្ទាប់មកក្រុង Buenos Aires មានអ្នកឆ្លងជំងឺចំនួន ២៥២.៥៨០នាក់ ។

ទិន្នន័យបានពីសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មនៅក្រុង Buenos Aires បានបង្ហាញថា ពាណិជ្ជកម្មចំនួន ១៦.៨០០កន្លែង ត្រូវបានបិទដំណើរការនៅរដ្ឋធានី ដោយសារសេដ្ឋកិច្ចរងនូវ ផលប៉ះពាល់ដោយសាររោគឆ្លងរាតត្បាត ។

អាហ្សង់ទីន នៅតែរក្សា ដោយស្ថិតក្រោមវិធានការគម្លាត សង្គមរហូតដល់ថ្ងៃទី៩ ខែមេសា ដែលបានដាក់បទបញ្ជាដោយ រដ្ឋបាលរបស់លោកប្រធានាធិបតី Alberto Fernandez ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top