ព័ត៌មានអន្តរជាតិ

របួសតិចបំផុត​ ១៤នាក់ ក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែក អត្តឃាតមួយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ថា ប៉ូលិសឥណ្ឌូនេស៊ី បានដាក់ការសង្ស័ហទៅលើមនុស្សចំនួន ២នាក់ ដែលបានបំផ្ទុះគ្រាប់បែកអត្តឃាត មួយគ្រាប់នៅឯជាយក្រុង Cathedral ក្រុងកំពង់ផែ Makassar រដ្ឋធានី នៃខេត្ត South Sulawesi ភាគខាងកើតឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃអាទិត្យនេះ បង្កឲ្យរបួសតិចបំផុត១៤នាក់ ។

លោក Argo Yuwono អ្នកនាំពាក្យប៉ូលិសជាតិ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន មួយនៅក្រុងហ្សាការតា ថា ប៉ូលិស បានធ្វើការពិនិត្យទៅលើក្រុមឧក្រិដ្ឋជន ។

គ្រាប់បែកអត្តឃាត បានបង្កឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក នៅខាងក្រៅព្រះវិហារ ។ មនុស្ស ២នាក់ បានត្រូវគេដាក់ការសង្ស័យ ជាអ្នកជិះម៉ូតូមួយគ្រឿង ដោយព្យាយាមចូលទៅក្នុងមុខទីធ្លាព្រះវិហារ ប៉ុន្តែ ត្រូវបានឃាត់ខ្លួនដោយសន្តិសុខយាមកាម នៅក្នុងព្រះវិហារនោះ ។

សាកសពមនុស្សផ្នែកខ្លះត្រូវបានគេរាយការណ៍ថា បានរកឃើញនៅកន្លែងកើតហេតុ ប៉ុន្តែ វាមិនបានបញ្ជាក់ ថាតើ ពួកគេជាក្រុមឧក្រិដ្ឋជន ឬអ្នកផ្សេងណាមួយទៀតនោះទេ ។
អ្នករងរបួស បានត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមានព័ត៌មានដែលបង្ហាញអំពី រថយន្តជាច្រើននៅជិតអគារ ដែលរងការខូចខាត ខណៈដែលប៉ូលិសបានធ្វើការ ហ៊ុព័ទ្ធនៅតំបន់ទាំងនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top