ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ មានផែនការចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ឱ្យបាន ៣០លានដូស នៅត្រឹមខែសីហា ខាងមុខ

បរទេស ៖ ក្រសួងសុខាភិបាលប្រទេសថៃ បានបង្ហាញនូវផែនការ ដើម្បីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដល់ប្រជាជនឱ្យបានជិត ៣០ លានដូសនៅទូទាំងខេត្តទាំង ៧៧ នៅត្រឹមខែសីហា ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpon អគ្គនាយក នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ (DDC) បាននិយាយថា ផែនការនេះបានបន្ថែម ទៅលើប្រជាជនជាង ១០០ ០០០ នាក់ នៅក្នុងក្រុមគោលដៅ ដែលបានចាក់ថ្នាំបង្ការរួចហើយ នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិ ។

លោកវេជ្ជបណ្ឌិត Opas Karnkawinpon បាននិយាយថា ដំណាក់កាលបន្ទាប់ នៃការចាក់វ៉ាក់សាំង បានចាប់ផ្តើមក្នុងខែនេះ ដោយមានមនុស្សចំនួន ៣០ ម៉ឺននាក់បានត្រៀម សម្រាប់ការចាក់ថ្នាំនេះ ។ កាលវិភាគចាក់វ៉ាក់សាំង នឹងបន្តរហូតដល់ខែសីហា នៅពេលដែលចំនួន ១០ លានដូសចុងក្រោយ ត្រូវបានផ្តល់ជូន ។

ផ្ទាំងពាណិជ្ជកម្ម

សូមជម្រាបថា អាទិភាពគឺក្រុមមនុស្ស ដែលប្រឈមខ្ពស់ ដែលមានបេក្ខជនចំនួន ១០,៤ លាននាក់ ក្នុងចំណោម ២៨,១ លាននាក់ សម្រាប់ការចាក់វ៉ាក់សាំង ក្នុងអំឡុងពេលនោះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top