ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់ រត់ភៀសខ្លួន ចូលប្រទេសថៃ ក្រោយពេលកង ទ័ពមីយ៉ាន់ម៉ា វាយប្រហារ តាមអាកាស ទៅលើរដ្ឋ ការ៉ែន

បរទេស ៖ ក្រុមសកម្មជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា អ្នកភូមិប្រហែល ៣ ០០០ នាក់ មកពីរដ្ឋការ៉ែន ភាគអាគ្នេយ៍ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ បានភៀសខ្លួន ទៅកាន់ប្រទេសថៃ បន្ទាប់ពីកងទ័ព ភូមា បានវាយប្រហារតាមអាកាស ទៅលើតំបន់មួយ ដែលកាន់កាប់ដោយក្រុមប្រដាប់ អាវុធជនជាតិភាគតិចមួយនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អង្គការខាងស្ត្រី របស់ Karen បាននិយាយថា យោធារបស់មីយ៉ាន់ម៉ា បានធ្វើការវាយប្រហារ តាមអាកាស ទៅលើតំបន់ចំនួនប្រាំ នៅក្នុងស្រុក Mutraw ក្បែរព្រំដែនរួមទាំងជំរុំភៀសខ្លួនផង។

សេចក្តីថ្លែងការណ៍ពីក្រុមនេះបាននិយាយថា “ នៅពេលនេះអ្នកភូមិកំពុងលាក់ខ្លួន នៅក្នុងព្រៃ ខណៈដែលមនុស្សជាង ៣.០០០ នាក់បានឆ្លងទៅប្រទេសថៃ ដើម្បីជ្រកកោន” ។

ទូរទស្សន៍ថៃ PBS បានផ្សាយថា មនុស្សប្រមាណ ៣.០០០ នាក់ បានទៅដល់ខេត្ត Mae Hong Son។ អាជ្ញាធរថៃមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំកា រអត្ថាធិប្បាយទេ។

លោក David Eubank ស្ថាបនិក នៃអង្គការ Free Burma Rangers ដែលជាអង្គការផ្តល់ជំនួយសង្គ្រោះបាននិយាយថា យ៉ាងហោចណាស់ទាហានពីរនាក់ មកពីសហភាពជាតិការ៉ែន ត្រូវបានសម្លាប់ ។ លោកថា «យើងមិនមានការវាយប្រហារ តាមអាកាសនៅទីនោះ អស់រយៈពេលជាង ២០ ឆ្នាំមកហើយ” ។ ទី ២ ការវាយប្រហារ នៅពេលយប់ ដូច្នេះសមត្ថភាពរបស់យោធាភូមា បានកើនឡើងដោយមានជំនួយ ពីរុស្ស៊ីនិងចិន និងប្រទេសដទៃទៀត ហើយនោះជារឿង ដែលអាចសម្លាប់មនុស្សបាន។

ក្រុមនេះបាននិយាយថា នៅពេល ដែលការភ័យខ្លាច កើនឡើងនៃសង្គ្រាមស៊ីវិល បន្ទាប់ពីរដ្ឋប្រហារយោធា កាលពីខែមុនថា ក្រុមយន្តហោះចម្បាំង របស់កងទ័ព មីយ៉ាន់ម៉ា បានបើកការវាយប្រហារ តាមអាកាសកាលពីថ្ងៃសៅរ៍ នៅលើភូមិមួយក្បែរព្រំដែនថៃ ក្នុងទឹកដី ដែលគ្រប់គ្រង ដោយក្រុមជនជាតិ ភាគតិចប្រដាប់អាវុធ ៕ប្រែសម្រួលៈ ណៃ តុលា

To Top