បរទេស ៖ មន្ត្រីនាំពាក្យសហភាព អឺរ៉ុបមួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា ប្រធាននៃក្រុមប្រឹក្សាអឺរ៉ុប និងគណៈកម្មការអឺរ៉ុប នឹងជួបជាមួយ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅក្នុងប្រទេសតួកគី នាថ្ងៃទី០៦ ខែមេសា ។
សហភាពអឺរ៉ុប មិនបានផ្តល់សេចក្តីលម្អិត នៃដំណើរទស្សនកិច្ច ធ្វើឡើងដោយលោកស្រី Charles Michel និង លោក Ursula von der Leyen នោះទេ ប៉ុន្តែដំណើរទស្សនកិច្ចនោះ គឺជាផ្នែក នៃការចាប់ផ្តើមជាថ្មី នៃចំណងមិត្តភាព អនុម័តដោយមេដឹកនាំសហភាពអឺរ៉ុប កាលពីសប្ដាហ៍មុន ក្រោយតួកគី បានផ្លាស់ប្តូរមកដោះស្រាយជម្លោះ ជុំវិញរឿងអ៊ីដ្រូកាបូន នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត ។
គួរបញ្ជាក់ថា តួកគី គឺជាប្រទេសបេក្ខភាព សហភាពអឺរ៉ុបមួយ ដែលប្រារព្ធជំនួបកំពូលផ្លូវការជាមួយប្រធាន សហភាពអឺរ៉ុបទាំងពីរ ចុងក្រោយ នៅក្នុងខែមីនា ឆ្នាំ២០២០ ជាពេលលោក Erdogan បានជួប Michel និងលោក von der Leyen នៅក្នុងទីក្រុងអង់ការ៉ា។
ប៉ុន្តែបើទោះជា តួកគីសម្រេចចិត្តដកខ្លួនចេញ ពីសន្និបាតដែលការពារ ស្ត្រីពីអំពើហិង្សា និងការធ្លាក់ចុះក្នុងសិទ្ធិមនុស្សក៏ដោយ ក៏សហភាពអឺរ៉ុបនិយាយថា ខ្លួនមានបំណងចង់ធ្វើការឆ្ពោះ ទៅរកការពង្រីកជំនួញ៕
ប្រែសម្រួល៖ប៉ាង កុង