ព័ត៌មានអន្តរជាតិ

អាមេរិក ផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយមីយ៉ាន់ម៉ា ជាការឆ្លើយតបទៅនឹង ការបង្ក្រាបដ៏ព្រៃផ្សៃ ដោយរបបយោធា

វ៉ាស៊ីនតោន៖ យោធាមីយ៉ាន់ម៉ា បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត បានឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំស៊ីវិលផ្សេងទៀត និងបានសម្លាប់ និងចាប់ដាក់គុកក្រុមបាតុករនៅក្នុងប្រទេស ដែលគេស្គាល់ថា ជាប្រទេសភូមា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបរទេសមួយដែលមានឈ្មោះថា Taboola។

ការប្រកាសរបស់ថៃកាលពីថ្ងៃច័ន្ទ មិនបញ្ឈប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែសហរដ្ឋអាមេរិក កំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយឡែកលើប្រទេសមីយ៉ាន់ម៉ា ដោយបានថ្កោលទោសការសម្លាប់រង្គាលលើ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទបានផ្អាកកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ា រហូតដល់រដ្ឋាភិបាលប្រជាធិបតេយ្យមួយ ត្រូវបាននាំត្រឡប់ទៅកាន់ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះវិញ បន្ទាប់ពីរដ្ឋប្រហារបង្ហូរឈាមនៅថ្ងៃទី០១ ខែកុម្ភៈ។

យោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតបានដាក់ គុកលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំស៊ីវិលផ្សេងទៀត និងបានសម្លាប់និងចាប់ដាក់គុក ក្រុមបាតុករនៅក្នុងប្រទេសដែលគេស្គាល់ថា ជាប្រទេសភូមា ក្នុងនោះសហរដ្ឋអាមេរិក គាំទ្រប្រជាជនភូមា នៅក្នុងកិច្ចប្រឹងប្រែងរបស់ពួកគេក្នុងការស្តាររដ្ឋាភិបាល ដែលបានជាប់ឆ្នោតតាម បែបប្រជាធិបតេយ្យមួយឡើងវិញ” ។

សហរដ្ឋអាមេរិក ថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហឹង្សាដ៏ឃោរឃៅរបស់កងសន្តិសុខភូមាប្រឆាំងនឹងជនស៊ីវិល។ ការសម្លាប់អ្នកតវ៉ាដោយសន្តិវិធី និស្សិត កម្មករ មេដឹកនាំកម្មករ ពេទ្យ និងកុមារ បានធ្វើឱ្យមនសិការសហគមន៍អន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សហរដ្ឋអាមេរិក នឹងបញ្ឈប់ជាបន្ទាន់រាល់ការចូលរួម របស់សហរដ្ឋអាមេរិក ជាមួយប្រទេសមីយ៉ាន់ម៉ា ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគឆ្នាំ២០១៣ ដែលនេះជាការឆ្លើយតបទៅនឹងរដ្ឋប្រហារ និងការបង្ក្រាប យ៉ាងឃោរឃៅលើក្រុមបាតុករ។

ក្រោមកិច្ចព្រមព្រៀងនេះប្រទេសទាំងពីរ បានសហការគ្នាលើបញ្ហាពាណិជ្ជកម្ម និងវិនិយោគក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើសមាហរណកម្មមីយ៉ាន់ម៉ា ចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលជារង្វាន់ សម្រាប់ការសម្រេចចិត្តរបស់យោធា ក្នុងការអនុញ្ញាតឱ្យមានការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ ដែលជាការផ្លាស់ប្តូរមួយដែលបានបញ្ចប់ភ្លាមៗ ជាមួយរដ្ឋប្រហារ កាលពីខែមុន។

ជាការឆ្លើយតបទៅនឹងការដណ្តើមកាន់ កាប់ផ្នែកយោធា ឧទាហរណ៍សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួនពីរ ដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា គឺក្រុមហ៊ុនមីយ៉ាន់ម៉ា អីកូណូមិហូលឌីង និងក្រុមហ៊ុនមីយ៉ាន់ម៉ាខបភើរេសិន។

ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មិនមានច្រើននោះទេ៖ កាលពីឆ្នាំមុនប្រទេសមីយ៉ាន់ម៉ាគឺជាដៃគូធំទី ៨៤ របស់សហរដ្ឋអាមេរិក ក្នុងការធ្វើពាណិជ្ជកម្មទំនិញ ដូចជារថយន្ត និងគ្រឿងយន្ត ចំណែកការនាំចេញទំនិញរបស់ សហរដ្ឋអាមេរិក ទៅកាន់ប្រទេសនេះ មានចំនួនត្រឹមតែ ៣៣៨ លានដុល្លារប៉ុណ្ណោះ ហើយការនាំចូលមានចំនួន ១ ពាន់លានដុល្លារ៕ដោយ ឈូក បូរ៉ា

To Top