ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ ប្រេស៊ីល លាលែង ចេញពីតំណែង

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសប្រេស៊ីលលោក Fernando Azevedo e Silva បានប្រកាសចុះចេញពីតំណែង កាលពីថ្ងៃចន្ទម្សិលមិញ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ក្រសួងការពារជាតិ នៃប្រទេសប៉ុន្តែដោយមិនមានបញ្ជាក់ ពីមូលហេតុពិស្តាដែលនាំឲ្យ មានការសម្រេចចិត្តពីសំណាក់ លោករដ្ឋមន្ត្រីរូបនេះនៅឡើយដែរ។

លោករដ្ឋមន្ត្រី e Silva ក៏បានធ្វើជាលិខិតថ្លែងអំណរគុណ មួយទៅកាន់លោកប្រធានាធីបតីប្រេស៊ីល Jair Bolsonaro ផងដែរចំពោះការ ផ្តល់ឱកាសក្នុងការបម្រើកិច្ចការងារ ជូនជាតិ។

មុនពេលទទួលតំណែង ជារដ្ឋមន្ត្រីក្រសួងការពារជាតិលោក e Silva ដែលត្រូវបានគេស្គាល់ថាជាមិត្តភ័ក្តដ៏ជិតស្និទ្ធជាមួយនឹងលោកប្រធានាធិបតី Bolsonaro គឺធ្លាប់បំពេញការងារ ជាមេបញ្ជាការយោធា របស់ប្រទេសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top