ព័ត៌មានអន្តរជាតិ

សម្ពាធខាងក្រៅ កើនឡើងជាថ្មី លើរបបយោធាមីយ៉ានម៉ា ស្របពេលការស្លាប់ឡើង ដល់៥០០នាក់

បរទេស ៖ ប្រទេសមីយ៉ានម៉ា នៅថ្ងៃអង្គារនេះ កំពុងតែប្រឈមមុខ នឹងការរិះគន់កើនឡើង ជុំវិញទង្វើហិង្សាលើពួកបាតុករ ប្រឆំាងរបបយោធា ដែលសម្លាប់មនុស្សជាង ១៤០នាក់ នៅក្នុងពេលតែមួយថ្ងៃ ហើយមានសំណើថ្មី ជួយជំរុញកិច្ចពិភាក្សាគ្នា ដោយប្រទេស ជិតខាង ដែលព្រួយបារម្ភពីវិបត្តិ ។

ប្រទេសមីយ៉ានម៉ា បានធ្លាក់ចុះក្នុងភាពជ្រួលច្របល់ ចាប់តាំងពីកងទ័ព បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដោយឃុំខ្លួនលោកស្រី និងធ្វើការគ្រប់គ្រង ដោយយោធាឡើងវិញ ក្រោយធ្វើការបោះជំហានឆ្ពោះ ទៅរកលទ្ធិប្រជាធិបតេយ្យ ។

តាមសេចក្តីរាយការណ៍ បណ្ដាលប្រទេសលោកខាងលិច បានធ្វើការថ្កោលទោស ចំពោះរដ្ឋប្រហារ និងអំពើហិង្សា ព្រមទាំងបានស្នើឲ្យធ្វើការដោះលែង លោកស្រី អ៊ុង សានស៊ូជី ហើយប្រទេសខ្លះ ក៏បានធ្វើការដាក់ទណ្ឌកម្មផងដែរ ។

គួរបញ្ជាក់ថា ក្នុងអំពើហិង្សានៅមីយ៉ានម៉ា ជនស៊ីវិលតិចបំផុត ៥១២នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការតវ៉ាមាន រយៈពេលជិតពីរខែមកនេះ ប្រឆាំងនឹងរដ្ឋប្រហារ ហើយនៅក្នុងចំណោមនោះមាន១៤១នាក់ បានស្លាប់កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ ៕

To Top