Covid-19

ADB អនុម័តប្រាក់កំចី ជួយដល់ឥណ្ឌូនេស៊ី ៤៥០លានដុល្លារ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ធនាគារអភិវឌ្ឍអាស៊ី ADB បានធ្វើការអនុម័តកញ្ចប់ប្រាក់ប្រមាណជា ៤៥០លានដុល្លារ ជាប្រាក់កំចីទៅឲ្ប្រទេសឥណ្ឌូនេស៊ី
យកទៅធ្វើការផ្តោតសំខាន់ ទៅលើកិច្ចការងារចែកចាយ វ៉ាក់សាំងនិងការប្រយុទ្ធប្រឆាំង ទៅនឹងកូវីដប្រកបដោយសុវត្ថិភាព។

ADB និយាយទៀតថា វាគឺជាគម្រោងឆ្លើយតបទៅនឹង ផែនការងើបឡើងវិញចេញពី កូវីដហើយក្នុងនោះប្រាក់មួយចំនួន ក៏នឹងត្រូវប្រើប្រាស់យកទៅទិញ វ៉ាក់សាំងប្រមាណជា ៦៥លានដូសផងដែរសម្រាប់ក្រុមមនុស្សអទិភាព នៅក្នុងប្រទេស។

គម្រោងនេះត្រូវបានគាំទ្រ ដោយធនាគារអភិវឌ្ឍអាស៊ី ADB ទៅឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងកម្មវិធីដែលមានឈ្មោះថា APVAX ដែលមានទឹកប្រាក់រហូតទៅដល់ ៩ពាន់លានដុល្លារអាមេរិក និងបានបើកដំណើរការតាំងតែពីខែធ្នូ ឆ្នាំ២០២០ មកម្ល៉េះដើម្បីផ្តល់ការគាំទ្រទាក់ទងនឹងវ៉ាក់សាំង និងការចែកចាយសមធម៌ដល់សមាជិក របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ទាំងអស់។

គួរឲ្យដឹងដែរថាឥណ្ឌូនេស៊ី មានផែនការក្នុងការចាក់វ៉ាក់សាំង ឲ្យបានរហូតទៅដល់ ១៨១,៥លាននាក់ប្រឆាំងទៅនឹង វិរុសកូវីដដែលត្រូវបានគេស្គាល់ថា ជាយុទ្ធនាការដ៏ធំមួយលើលោក ហើយមកដល់ពេលនេះឥណ្ឌូនេស៊ី មានចំនួនឆ្លងសរុបប្រមាណជា ១,៥លាននាក់ រួចមកហើយនិងបាត់បង់ជីវិតប្រមាណជា ៤ម៉ឺននាក់៕

ប្រែសម្រួល៖ ស៊ុន លី

To Top