Covid-19

អាល្លឺម៉ង់ ​ផ្អាកប្រើថ្នាំវ៉ាក់សាំងកូវីដ១៩ ចំពោះមនុស្សក្រោមអាយុ​ ៦០ឆ្នាំ

បរទេស៖​មន្ត្រីសុខាភិបាលនៃប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានផ្អាកប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំពោះមនុស្សមានវ័យក្រោម​៦០ឆ្នាំ ព្រោះតែមានក្តីព្រួយបារម្ភពី​ការកកឈាមធ្ងន់ធ្ងរ នៅក្នុងមនុស្សដែលមានវ័យក្មេងជាងនោះ ក្រោយទទួលថ្នាំវ៉ាក់សាំងហើយ។

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងរដ្ឋមន្ត្រីសុខភិបាល លោក Jens Spahn បានធ្វើសេចក្តីប្រកាស​នៅក្នុងអំឡុងសន្និសីទកាសែតមួយ ឲ្យផ្អាកប្រើប្រាស់ថ្នាំនោះ ចំពោះមនុស្សមានវ័យក្រោយ​៦០ឆ្នាំ តាមការណែនាំរបស់គណៈកម្មការ​ចាក់វ៉ាក់សាំងឯករាជ្យអចិន្ត្រៃយ៍របស់ប្រទេស។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រី Angela Merkel បានមានប្រសាសន៍បន្ថែមថា មនុស្សមានវ័យក្រោម៦០ឆ្នាំ នៅតែអាចទទួលបានការសង្គ្រោះជីវិត តាមការណែនាំរបស់វេជ្ជបណ្ឌិត។

ផ្ទាំងពាណិជ្ជកម្ម

ដោយក្តីព្រួយបារម្ភថា ពលរដ្ឋអាល្លឺម៉ង់ក្មេងជាងនោះចំនួន​២,២លាននាក់ ដែលបានចាក់វ៉ាក់សាំងនេះ​លើកទីមួយរួចហើយនោះ លោកស្រីអធិការបតីអាល្លឺម៉ង់ បានមានប្រសាសន៍ថា គណៈកម្មការចាក់វ៉ាក់សាំងឯករាជ្យ​អចិន្ត្រៃយ៍របស់ប្រទេសអាល្លឺម៉ង់ នឹងធ្វើការណែនាំនៅចុងខែមេសា​៕

ប្រែសម្រួល៖​ប៉ាង កុង

To Top