ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា អំពើបាញ់ប្រហារមួយ បានកើតឡើង កាលពីល្ងាចថ្ងៃពុធ នៅក្នុងក្រុង Orange ចម្ងាយ៥៥គីឡូម៉ែត្រ នៃភាគអាគ្នេយ៏ ក្រុងឡូសអ៊ែនជីឡេស បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត០៤នាក់ និង០២នាក់ផ្សេងទៀត បានរងរបួស ។
ប៉ូលិសក្រុង Orange ត្រូវបានដកស្រង់សម្តី ដែលបានលើកឡើងថា ពួកគេ បានឆ្លើយតបទៅ នឹងសេចក្តីរាយការណ៍ នៃអំពើបាញ់ប្រហារមួយនៅម៉ោងប្រមាណ៥និង៣០នាទីយប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង០០និង៣០នាទីម៉ោងសកល ហើយបន្ទាប់មក បានរកឃើញ “ជនរងគ្រោះជាច្រើន នៅកន្លែងកើតហេតុ ក្នុងនោះបូករួមទំាងអ្នករបួសផងដែរ” ដែលជាកន្លែងត្រូវបានគេបាញ់ប្រហារ ។
ពលរដ្ឋចំនួន០៤នាក់ត្រូវបានប្រកាសថា បានស្លាប់ នៅកន្លែងកើតហេតុ និង០២នាក់ផ្សេងទៀតបានត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យនៅជិតនោះ ។
ខ្សែវីដេអូ ដែលបានបង្ហោះដោយសារព័ត៌មានអនឡាញក្នុងស្រុក ABC 7 ដែលបានបង្ហាញអំពីអ្នក ស្លាប់នៅក្នុងកន្លែងកើតហេតុ នៅបរិវេណពាណិជ្ជកម្មមួយ ដែលជាកន្លែងមានសាកសពតិចបំផុត ០២នាក់បានដួលស្លាប់ នៅខាងក្រៅអគារ ម្នាក់នៅលើកំរាលផ្លូវថ្មើរជើង និងអ្នកផ្សេងទៀត នៅទីធ្លាមុខគេហដ្ឋានមួយ ។
នៅកន្លែងកើតហេតុ ក៏មានឈាមប្រឡាក់ជោគខោអាវ និងអ្វីដែលហូរចេញតាមមុខគ្រាប់កាំភ្លើង ខណៈដែលក្រុមមន្ត្រីបានបើកការស៊ើបអង្កេតផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា