ព័ត៌មានអន្តរជាតិ

ថៃឡង់ដ៏ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥៨នាក់

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដានជំងឺកូវីដ១៩ បានឲ្យដឹងថា ថៃឡង់ដ៏ នៅថ្ងៃសុក្រនេះបានបញ្ជាក់ថា មានករណីថ្មីចំនួន៥៨នាក់ ភាគច្រើនអ្នកឆ្លងជំងឺក្នុងស្រុក ។

លោក Taweesin Visanuyothin អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលខាងលើ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី អ្នកឆ្លង៤៥នាក់ជាអ្នកឆ្លងក្នុងស្រុក និង១៣នាក់ផ្សេងទៀត ជាអ្នកឆ្លងនាំចូល ។

គាត់បានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លងជំងឺក្នុងស្រុកទាំងនោះ ២០នាក់ត្រូវបានគេបញ្ជាក់ថា នៅក្រុងបាងកក និង១៤នាក់ នៅខេត្ត សាមុតសាខន និងក្នុងចំណោមខេត្តផ្សេងៗទៀត ។

ផ្ទាំងពាណិជ្ជកម្ម

ប្រទេសថៃឡង់ដ៏ បានបញ្ជាក់ថា សរុបមាន២៨.៩៤៧នាក់ និង៩៤នាក់បានស្លាប់ ។

ចំនួនអ្នកជំងឺចំនួន២៧.៦០៦នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ទន្ទឹមនឹងនេះដែរ ចំនួន១.២៤៧នាក់ផ្សេងទៀត នៅតែបន្តសម្រាកព្យាបាលជំងឺនៅឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top