ព័ត៌មានអន្តរជាតិ

ភ្នាក់ងារពន្លត់អគ្គិភ័យ និង ក្រុមសង្គ្រោះស្ម័គ្រចិត្ត ៣នាក់ស្លាប់ ក្នុងគ្រោះអគ្គិភ័យមួយ នៅភាគខាងលិចទីក្រុង បាងកក

បរទេស៖ អ្នកជួយសង្គ្រោះស្ម័គ្រចិត្តចំនួន ៣ នាក់ បានស្លាប់ក្នុងគ្រោះអគ្គិភ័យមួយ ដែលបានកើតឡើងនៅផ្ទះដ៏ធំមួយនៅភាគខាងលិចទីក្រុងបាងកក ប្រទេសថៃ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អគារកម្ពស់ ៣ នៅសង្កាត់ Thawi-Watthana ។ ក្រោយមកផ្ទះនោះបានរលំបន្ទាប់ពីអគ្គិភ័យបានឆាបឆេះអស់​ រយៈពេលមួយម៉ោងចាប់ពីម៉ោង ៦ ព្រឹកថ្ងៃសៅរ៍។

អ្នកឆ្លើយតបដំបូងគឺជាភ្នាក់ងារពន្លត់អគ្គីភ័យមកពីនាយកដ្ឋានអគ្គិភ័យ និងជួយសង្គ្រោះទីក្រុងបាងកក ក្រោមរដ្ឋបាលក្រុងបាងកកនិងអ្នកស្ម័គ្រចិត្តជួយសង្គ្រោះពីមូលនិធិ Poh Teck Tung។

ជនរងគ្រោះដែល ស្លាប់មានឈ្មោះថា Thanaphob Prapai អាយុ ៤៤ ឆ្នាំ Samatcha Nilthong អាយុ ៤៨ ឆ្នាំនិង Att Att Thththong អាយុ ២៦ ឆ្នាំ ចំណែកមនុស្សចំនួន ៥ នាក់ផ្សេងទៀតបានរងរបួស៕

ប្រែសម្រួលៈ ណៃ តុលា

To Top