ព័ត៌មានអន្តរជាតិ

របាយការណ៍៖ ខ្សែរាជវង្សហ្សកដានី និងមន្រ្តីព្រះបរមរាជវាំង ២នាក់ ត្រូវចាប់ខ្លួន ដោយអះអាងថា បានរៀបផែនការផ្តួលរំលំ ស្តេច Abdullah II

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ ដោយដកស្រង់សំដី កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្សកដានីកាលពីថ្ងៃសៅរ៍ថា អតីតព្រះអង្គម្ចាស់ ជារាជទាយាទហ្សកដានី Hamzah bin Al-Hussein ដែលត្រូវជាបងប្អូនប្រុសម្តាយតែមួយឳពុកផ្សេងគ្នារបស់ស្តេច Abdullah II ត្រូវបានគេប្រាប់អោយបញ្ឈប់សកម្មភាព ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានរដ្ឋ Petra រាយការណ៍ ដោយស្រង់ប្រភពពីផ្នែកសន្តិសុខថា ព្រះអង្គម្ចាស់ Hassan bin Zaid សមាជិកនៃក្រុមគ្រួសាររាជវង្សហ្ស៊កដានី និងប្រេសិតអារ៉ាប៊ីសាអ៊ូឌីត និងជាមនុស្សជំនិតរបស់ស្តេច Abdullah លោក Basem Ibrahim Awadallah ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍។

មន្រ្តីជាន់ខ្ពស់នៃព្រះបរមរាជវាំងចំនួន២នាក់ និងអ្នកផ្សេងទៀត ដែលមិនបញ្ចេញឈ្មោះត្រូវបានគេរាយការណ៍ថា ត្រូវបានចាប់ខ្លួនដោយសារ ហេតុផលសន្តិសុខ បន្ទាប់ពី“ ការតាមដានសន្តិសុខ” ។

លោក Yousef Huneiti ប្រធានអគ្គសេនាធិការរួមត្រូវបាន គេដកស្រង់សម្តីថា បងប្អូនប្រុសម្តាយតែមួយឳពុកផ្សេងគ្នារបស់ស្តេច Abdullah ត្រូវបានស្នើសុំឱ្យបញ្ឈប់ “ចលនានិងសកម្មភាពដែលត្រូវបានប្រើដើម្បីតម្រង់ទិសដៅ” សន្តិសុខនិងស្ថិរភាពរបស់ហ្ស៊កដានី៕ប្រែសម្រួលៈ ណៃ តុលា

To Top