ព័ត៌មានអន្តរជាតិ

អាមេរិក រំពឹងថាកិច្ចពិភាក្សាទីក្រុងវីយែន នឹងបង្កើតបាននូវដំណាក់កាល វិលត្រឡប់ ទៅរកកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ឡើងវិញ

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា គោលដៅរបស់ខ្លួននៃកិច្ចពិភាក្សានាពេលខាងមុខនៅទីក្រុងវីយែន គឺដើម្បីបង្កើតដំណាក់កាល សម្រាប់ការវិលត្រឡប់ទៅវិញទៅមកដើម្បីអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ប៉ុន្តែមិនបានរំពឹងថា នឹងមានរបកគំឃើញភ្លាមៗនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានប្រាប់ក្រុមអ្នកយកព័ត៌មានអំឡុងសន្និសីទកាសែតថា ប្រេសិតពិសេស សម្រាប់អ៊ីរ៉ង់លោក Robert Malley នឹងដឹកនាំគណៈប្រតិភូអាមេរិក ទៅកាន់ទីក្រុងវីយែន ជាកន្លែងដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើកិច្ចចរចាដោយផ្ទាល់នៅថ្ងៃអង្គារនេះ ស្តីពីជំហាននីមួយៗដើម្បីធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាផ្លូវការ ដែលត្រូវបានគេស្គាល់ថាជាផែនការសកម្មភាពរួម (JCPOA) ។

លោក Price បានលើកឡើងថា“ គោលដៅរបស់យើងនៃកិច្ចពិភាក្សាទាំងនេះនៅក្នុងទីក្រុងវីយែនគឺដើម្បីបង្កើតជាដំណាក់កាល សម្រាប់ការវិលត្រឡប់ទៅរកការគោរពគ្នាទៅវិញទៅមកវិញ” យើងមិនរំពឹងថា នឹងមានរបកគំហើញដំបូង ឬភ្លាមៗនោះទេព្រោះការពិភាក្សាទាំងនេះយើងរំពឹងថានឹងមានការលំបាក”។

លោកបានកត់សម្គាល់ថា “ការបង្កើតដើម គឺជារូបមន្តមួយ ដែលនៅតែមាននៅថ្ងៃនេះ” វាជាការដកទណ្ឌកម្ម ឬទណ្ឌកម្មនុយក្លេអ៊ែរ ដែលមានកំណត់ជាថ្នូរនឹងដែនកំណត់អចិន្រ្តៃយ៍ និងអាចផ្ទៀងផ្ទាត់បាន ចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោកបានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិក នឹងមិនសម្ដែងកាយវិការជាឯកតោភាគី ឬការផ្តល់សម្បទានជាឯកតោភាគី ដើម្បីជំរុញប្រទេសអ៊ីរ៉ង់ឱ្យមានកន្លែងប្រសើរជាងនេះនោះទេ”។

ទន្ទឹមនឹងនេះដែរលោកបានទទួលស្គាល់ថា សហរដ្ឋអាមេរិក កំពុងខិតជិតការចរចាជាមួយអ៊ីរ៉ង់ដោយភាពបន្ទាន់ នៅពេលដែលទីក្រុងតេអេរ៉ង់ បន្តបោះជំហានឆ្ងាយពីកិច្ចព្រមព្រៀងនេះ៕
ដោយ ឈូក បូរ៉ា

To Top