ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ស្វែងរកប្រាក់ជំនួយ 1 ពាន់លានដុល្លារ ដើម្បីការពារ ការបាត់បង់ព្រៃឈើ នៅតំបន់អាម៉ាហ្សូន

បរទេស ៖ យោងតាមការចេញផ្សាយ របស់ CNA នៅព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសប្រេស៊ីល កំពុងស្វែងរកប្រាកជំនួយ សរុបប្រមាណជា១ពាន់លានដុល្លារ ពីបណ្តាប្រទេសមួយចំនួន ដូចជាអាមេរិក ជាដើមដើម្បី យកទៅជួយកិច្ចការងារប្រយុទ្ធប្រឆាំង ទៅនឹងការបាត់បង់ព្រៃឈើ នៅក្នុងតំបន់ព្រៃ អាម៉ាហ្សូនរបស់ខ្លួន។

តាមការសំភាស ជាមួយនឹងក្រុម អ្នកកាសែត O Estado Sao Paulo លោករដ្ឋមន្ត្រី ក្រសួងបរិស្ថាន Ricardo Sallesបាននិយាយថា ផែនការ របស់ប្រេស៊ីល សម្រាប់ប្រាក់ជំនួយ១ពាន់លានដុល្លារ ដែលខ្លួនចង់បាននោះនឹងប្រើប្រាស់សម្រាប់
រយៈពេល១២ខែនិងធ្វើយ៉ាងណា ឲ្យការបាត់បង់ព្រៃឈើ ក្នុងតំបន់អាម៉ាហ្សូន ថយចុះប្រមាណពី៣០ទៅ៤០ភាគរយ។

កន្លងមកប្រេស៊ីល ត្រូវបានទទួលរងការរិះគន់ខ្លាំង មែនទែន ចំពោះភាពបរាជ័យរបស់ខ្លួន ក្នុងការរារាំងនូវសកម្មភាពកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃអាម៉ាហ្សូន ហើយក្នុងនោះប្រធានាធិបតីលោក Jair Bolsonaro ធ្លាប់ទាំងបញ្ជាក់ថាលោកសុខចិត្តកេងចំណេញសេដ្ឋកិច្ច ជាជាងយកលុយ ទៅប្រើប្រាស់ ក្នុងការការពារព្រៃឈើទាំងនោះ ហើយក៏ធ្លាប់បានធ្វើការ
ប្រើប្រាស់កម្លាំងយោធាផងដើរ ដើម្បីដោះស្រាយបញ្ហា បាត់បង់ព្រៃឈើប៉ុន្តែជាលទ្ធផលតិចតួចបំផុត ដែលទទួលបាន៕

ប្រែសម្រួល៖ស៊ុនលី

To Top