ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ចោនចិនថា បានប្រើប្រាស់វ៉ាក់សាំង ជារបៀបធ្វើការទូត ប្រឆាំងនឹងខ្លួន

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា កោះតៃវ៉ាន់បានធ្វើការចោទប្រកាន់ លើរដ្ឋាភិបាលក្រុងប៉េកាំងថា បានប្រើប្រាស់វ៉ាក់សាំង ដែលផលិតក្នុងស្រុករបស់ខ្លួន ដើម្បីដាក់សំពាធលើប្រទេសប៉ារ៉ាហ្គាយ ដើម្បីដាក់បន្ទុកដល់ទំនាក់ទំនង ការទូតជាមួយនឹងខ្លួន។

លោករដ្ឋមន្ត្រីក្រសួងការបរទេស កោះតៃវ៉ាន់ Joseph Wu បានអះអាងថាចិនបានធ្វើការសន្យាថា នឹងផ្តល់វ៉ាក់សាំងរបស់ខ្លួន ជាច្រើនលានដូស ទៅឲ្យរដ្ឋាភិបាល នៃប្រទេសប៉ារ៉ាហ្គាយ ដែលកំពុងត្រូវបានរងការ វាយប្រហារយ៉ាងខ្លាំង ដោយសារតែបញ្ហាកូវីដ។

ទោះបីជាយ៉ាង ណាក្តីប្រទេសចិន បានចេញមកធ្វើការបដិសេធ ចំពោះការចោទប្រកាន់នេះនិងបង្ខំ ឲ្យរដ្ឋាភិបាលប៉ារ៉ាហ្គាយ ផ្លាស់ប្តូរចិត្តគំនិតដូចដែរ អ្វីដែលតៃវ៉ាន់បានចោទប្រកាន់នោះឡើយ។

គួរឲ្យដឹងដែរថា ប៉ារ៉ាហ្កាយ ត្រូវបានគេដឹងថា ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលបានទទួលស្គាល់ ចំពោះឯករាជ្យនៃកោះតៃវ៉ាន់ ដែលវាខុសពីអ្វីដែលរដ្ឋាភិបាល ក្រុងប៉េកាំង តែងតែចង់បាន ពីរដ្ឋាភិបាលនានាលើលោក៕

ប្រែសម្រួល៖ស៊ុនលី

To Top