ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ចាប់ផ្តើមបញ្ជូនទូកុងទីន័រ ជាសម្រាមជាង៣០០ ទៅប្រទេសដើមវិញ

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមធ្វើការបញ្ជូនទូកុងទីន័រ ដែលសុទ្ធតែជាសម្រាម ប្លាស្ទិកខុសច្បាប់ ជាង៣០០ទូ ទៅកាន់ប្រទេស ដើមរបស់វាវិញ។

ប្រភពដដែលបាន សរសេរទៀតថា ទូកុងទីន័រទាំងនោះ ត្រូវបានបញ្ជូនមក ដល់ប្រទេសម៉ាឡេស៊ី គិតចាប់តាំងតែពីឆ្នាំ២០១៩និងសុទ្ធតែជាសំរាមដែលលំបាក ក្នុងការកែច្នៃឡើងវិញ ហើយក្នុងនោះ២៦៧ទូ ត្រូវបានចែកចាយ ទៅប្រទេសដើមវិញ កាលពីថ្ងៃអង្គារខណៈដែល៨១ទូទៀតកំពុងស្ថិតនៅ ក្នុងដំណាក់កាលរៀបចំ ។

ផ្ទាំងពាណិជ្ជកម្ម

រំលឹកដែរថា ចាប់តាំងតែពីឆ្នាំ២០១៨មកប្រទេសម៉ាឡេស៊ី បានក្លាយទៅជាគោលដៅ និងជម្រើសតែ១គត់ របស់ពិភពលោក ក្នុងការបញ្ជូនកាកសំណល់ជាប្លាស្ទិក របស់ខ្លួនមកទីនេះ បន្ទាប់ពីប្រទេសចិន បានប្រកាសឈប់ទទួលនាំចូល នូវកាកសំណល់ទាំងនោះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×