ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ស្នើគ្រប់ភាគីមូលមតិគ្នា ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ ព្រោះវេលាមានកំណត់ 

តេអេរ៉ង់៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ កំពុងស្វែងរកការមូលមតិ គ្នាជុំវិញគម្រោងដែលបានស្នើរបស់ខ្លួនក្នុងអំឡុងពេលនៃកិច្ចពិភាក្សា នុយក្លេអ៊ែរនៅទីក្រុងវីយែន ដោយព្រមានដល់គណបក្ស ផ្សេងទៀតថា នៅសល់តែពេលវេលាដែលមានកំណត់មួយ ដើម្បីបង្រួមគម្លាត។

គំនិតផ្តួចផ្តើមថ្មីដែលស្នើដោយប្រទេសអ៊ីរ៉ង់ ដើម្បីបំបែកភាពជាប់គាំងនៅក្នុងកិច្ចចរចាពហុភាគី គឺសំដៅទៅលើផែនការសកម្មភាពរួម ដែលមានគោលបំណង ដើម្បីជំរុញការដកទណ្ឌកម្មលើសហរដ្ឋអាមេរិក ក៏ដូចជាការអនុវត្តន៍ពេញលេញរបស់ទីក្រុងតេរ៉ង់ ជាមួយនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។

យោងតាមគ្រោងការណ៍បញ្ចប់ ដែលដំបូងត្រូវបានស្នើឡើងដោយអ៊ីរ៉ង់ នៅក្នុងកិច្ចប្រជុំផ្លូវការជាន់ខ្ពស់មួយ នៅហ្វ្រែងហ្វើត នៅថ្ងៃទី២៩ ខែមីនា ហើយបន្ទាប់មកត្រូវបានទទួលយកដោយភាគីទាំងអស់នៅក្នុងកិច្ចប្រជុំគណៈកម្មការរួមមួយជាក់ស្តែងនៅថ្ងៃទី០២ ខែមេសា សហរដ្ឋអាមេរិកចាំបាច់ត្រូវដកទណ្ឌកម្មទាំងអស់ ដែលបានដាក់លើក្រុងតេអេរ៉ង់។ 

មន្ត្រីសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា“ ទោះបីជាសហរដ្ឋអាមេរិក បានបង្ហាញការយល់ដឹងអំពីគំនិតរបស់អ៊ីរ៉ង់ ក៏ដោយ ក៏វិធានការណ៍ចាំបាច់ សម្រាប់ការដកទណ្ឌកម្មនៅតែស្ថិតក្នុងការពិភាក្សានៅឡើយ” ។

បន្ទាប់ពីកិច្ចប្រជុំលើកទី ២ នៃគណៈកម្មការចម្រុះដែលគ្រោងធ្វើនៅថ្ងៃសុក្រនេះ ប្រតិភូជំនាញនឹងវិលត្រឡប់ទៅកាន់ទីក្រុងវីយែន ដើម្បីបន្តកិច្ចពិភាក្សាបច្ចេកទេសក្នុងរយៈពេលមួយសប្តាហ៍។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ និងប្រទេស ៥ ផ្សេងទៀតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែររួមមានអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី ក៏នឹងជួបគ្នាផ្ទាល់ផងដែរនៅថ្ងៃទី១៦ ខែមេសា នៅរដ្ឋធានីអូទ្រីស ដើម្បីចែករំលែកយោបល់ និងការសម្រេចចិត្តពីរដ្ឋាភិបាលរៀងៗខ្លួន។ 

គួរបញ្ជាក់ថា ការបញ្ចប់សេចក្តីស្នើរបស់អ៊ីរ៉ង់ គឺហួសពីផែនការដទៃទៀត ដែលបានពិភាក្សាកន្លងមករួមទាំងផែនការជាជំហានៗ ឬផែនទីបង្ហាញផ្លូវ ប៉ុន្តែនឹងត្រូវការការពិភាក្សាបន្ថែមទៀត ដើម្បីដោះស្រាយ“ ឧបសគ្គបច្ចេកទេស”៕ដោយ ឈូក បូរ៉ា

To Top