ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដ១៩ ក្នុង១ថ្ងៃដល់ទៅជាង៤.២០០នាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា  កាលពីថ្ងៃព្រហស្បតិ៍ ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ដោយ សារជំងឺកូវីដ១៩ចំនួន៤.២៤៩នាក់ ដែនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺ នៅទូទាំងប្រទេសកើនឡើងដល់៣៤៥.០២៥នាក់ ។

វាជាលើកទី២ហើយក្នុង១សប្តាហ៍ ដែលប្រេស៊ីល មានអ្នកស្លាប់ប្រចាំថ្ងៃបានកើនឡើងខ្ពស់រហូតដល់ជាង៤.០០០នាក់ បន្ទាប់ពីមានអ្នកស្លាប់ចំនួន៤.១៩៥នាក់ គិតត្រឹមថ្ងៃអង្គារ ។

ក្រុមអាជ្ញាធរសុខាភិបាល បានព្រមានថា ខែមេសា នឹងក្លាយជាខែដែលរងគ្រោះ ដោយមានអ្នកស្លាប់ច្រើនដោយសារជំងឺកូវីដ១៩ ដែលលើសពីអ្វីដែលត្រូវបានគេមើលឃើញនៅក្នុងខែមីនា នៅក្នុងប្រទេសប្រេស៊ីល ។

ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មានករណីឆ្លងជំងឺបន្ថែមទៀតចំនួន៨៦.៦៥២នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងថា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៣.២៧៩.៨៥៧នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top