ព័ត៌មានអន្តរជាតិ

អាមេរិក និងអ៊ីរ៉ង់ ខ្វែងគំនិតគ្នា រឿងទណ្ឌកម្ម

បរទេស៖ មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានប្រកែកគ្នា ជុំវិញទណ្ឌកម្មអ្វី ដែលសហរដ្ឋអាមេរិក គួរតែដកចេញ ដើម្បីបន្តអនុវត្ត តាមកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ហើយទីក្រុងវ៉ាស៊ីនតោន បានធ្វើការព្យាករ ពីភាពជាប់គាំង ប្រសិនបើទីក្រុងតេអេរ៉ង់ ប្រកាន់ខ្ជាប់ការទាមទារ ឲ្យដកទណ្ឌកម្ម តាំងពីឆ្នាំ២០១៧ទាំងអស់។

ប្រទេសទាំងពីរ បានដាក់ចេញនូវគោលជំហរ ដ៏ម៉ឺងម៉ាត់ ស្របពេលដែល កិច្ចពិភាក្សាគ្នា ដោយប្រយោល ក្នុងទីក្រុងវីយែន ស្តីពីវិធីនាំប្រទេសទំាងពីរ ឲ្យវិលត្រឡប់ មកអនុវត្តពេញលេញ តាមកិច្ចព្រមព្រៀង បានបញ្ចប់សម្រាប់ សប្ដាហ៍នេះ ដោយគណៈប្រតិភូខ្លះ លើកឡើងពីភាពរីកចម្រើន។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif បាននិយាយលើបណ្ដាញផ្សព្វផ្សាយ សង្គមធ្វីតធ័រថា ទណ្ឌកម្មរបស់លោក ត្រាំ ទាំងអស់ គឺប្រឆាំងទៅនឹងកិច្ចព្រមព្រៀង JCPOA និងត្រូវតែដកចេញ ដែលជាភាពខុសគ្នា រវាងការដាក់ តាមតែអំពើចិត្ត។

ចំណែកមន្ត្រីជាប់ខ្ពស់ អាមេរិកមួយរូប បាននិយាយប្រាប់ថា “ប្រសិនបើអ៊ីរ៉ង់ប្រកាន់គោលជំហរថា រាល់ទណ្ឌកម្ម ដែលដាក់ចាប់តាំងពី ឆ្នាំ២០១៧មកនោះ ត្រូវតែដកចេញ ឬក៏នឹងមិនមានកិច្ចព្រមព្រៀងគ្នានោះ យើងនឹងធ្វើដំណើរឆ្ពោះទៅរក ការជាប់គាំង”៕
ប្រែសម្រួល៖ប៉ាង កុង

To Top