Covid-19

IMF និង World Bank អំពាវនាវឲ្យពិភពលោក​ចែករំលែក វ៉ាក់សាំងដោយ​ប្រសិទ្ធភាព ​និងស្មើភាពគ្នា

បរទេស៖​ ទីភ្នាក់ងារចិនស៊ិនហួ​ ចេញផ្សាយនៅថ្ងៃអាទិត្យ​ បានឲ្យដឹងថា ​អង្គការមូលនិធិរូបិយបណ្ណវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក​ World Bank បានចេញសេចក្តីអំពាវនាវមួយរួមគ្នា​ដើម្បីប្តេជ្ញាចិត្តក្នុងការសហការគ្នា ក្នុងការរក្សាឲ្យបានផលប៉ះពាល់ ដោយសារកូវីដ​តិចតួចបំផុតនិងធ្វើយ់ាងណាធានា​ឲ្យបាន នូវការចែកចាយវ៉ាក់សាំង​ ដោយមានប្រសិទ្ធភាពនិងស្មើភាពគ្នា​។

គណកម្មការថ្នាក់រដ្ឋមន្ត្រីនៃ​ ក្រុមប្រឹក្សារួមគ្នានៃ ធនាគារពិភពលោក World Bank និងមូលនិធិរូបិយបណ្ណវត្ថុអន្តរជាតិ IMF បានបញ្ជាក់ទៀតដែរថា ​ការដឹកជញ្ជូនវ៉ាក់សាំង​តាមកាលកំណត់ដោយសុវត្ថិភាព​ និងប្រសិទ្ធភាពនៅទូទាំងប្រទេសទាំងឡាយ ​លើលោកគឺជាកត្តាដ៏សំខាន់​ក្នុងការនាំឲ្យយើងអាចឈានទៅដល់​ ការបញ្ចប់ការរាតត្បាតលើកនេះ​ បានជាពិសេសចំពោះកូវីដពូជក្លាយថ្មី។

គណកម្មការដដែលនេះ​ក៏បាននិយាយទៀតដែរថា​ពួកយើងបានស្នើសុំទៅដល់ធនាគារពិភពលោក​និងមូលនិធិអន្តរជាតិនេះផងដែរ​ក្នុងការកំណត់យកមេរៀន​ជាច្រើនដែលយើងបានរៀនសូត្រ​ពីបញ្ហាលើកនេះហើយនឹងបន្តធ្វើការ​យ៉ាងជិតស្និទ្ធជាមួយគ្នាសម្រាប់ជំងឺរាតត្បាត​ណាមួយទៀតដែលអាចកើតឡើងនាពេលអនាគត​ហើយក្នុងពេលនេះផងដែរ​ក្នុងការកសាងប្រព័ន្ធសុខាភិបាលដ៏រឹងម៉ាំ​សម្រាប់សកលលោកឲ្យបានរួចរាល់ផងដែរ៕

ប្រែសម្រួល៖​ស៊ុន​លី

To Top