ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ៖ ក្រុងម៉ូស្គូ មិនចង់មានសង្គ្រាម ជាមួយអ៊ុយក្រែន នោះទេ

ម៉ូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រីសកូវ បានឲ្យដឹងថា ប្រទេសរុស្ស៊ី មិនស្វែងរកសង្គ្រាម ជាមួយអ៊ុយក្រែននោះទេ ប៉ុន្តែមានការព្រួយបារម្ភ ចំពោះប្រជាជននិយាយភាសារុស្ស៊ី នៅតំបន់ Donbass ភាគខាងកើត របស់ប្រទេសអ៊ុយក្រែន ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា លោក Peskov បានប្រាប់កម្មវិធីទូរទស្សន៍ របស់រុស្ស៊ីថា “គ្មាននរណាម្នាក់ នឹងឆ្ពោះទៅរកសង្គ្រាមនោះទេ ហើយគ្មាននរណាម្នាក់ ព្រមទទួលយកលទ្ធភាព នៃសង្គ្រាមបែបនេះដែរ” ។

លោកបានបន្ថែមថា “ប្រទេសរុស្ស៊ី មិនដែលជាភាគីនៃជម្លោះនេះទេ (រវាងក្រុងកៀវ និងក្រុមបះបោរនៅតំបន់ដុនបាស) ប៉ុន្តែរុស្ស៊ី តែងតែលើកឡើងថា ខ្លួននឹងមិន នៅតែមិនយកចិត្តទុកដាក់ ចំពោះជោគវាសនា របស់អ្នកនិយាយភាសារុស្ស៊ី ដែលរស់នៅភាគអាគ្នេយ៍ នៃប្រទេសអ៊ុយក្រែន” ។

យោងតាមអ្នកនាំពាក្យ បានឲ្យដឹងថា ទីក្រុងគៀវ បដិសេធមិនបំពេញទំនួលខុសត្រូវ របស់ខ្លួនក្រោមកិច្ចព្រមព្រៀង Minsk ស្តីពីការដោះស្រាយ នៅតំបន់ Donbass ដោយកងកម្លាំង រដ្ឋាភិបាលកំពុងបង្កើន“ សកម្មភាពបង្កហេតុ” នៅក្នុងតំបន់ ។

លោក Peskov បានអះអាងថា ប្រទេសរុស្ស៊ី អាល្លឺម៉ង់ និងបារាំង មានភាពច្របូកច្របល់ដោយការអះអាងនាពេលថ្មីៗនេះរបស់ក្រុងគៀវថា កិច្ចព្រមព្រៀងទីក្រុងមីនស៍ គ្មានប្រយោជន៍នោះទេ៕

ដោយ ឈូក បូរ៉ា

To Top