ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាលប្រចាំរដ្ឋ បានបញ្ចេញទិន្នន័យឲ្យឃើញថា សរុបចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅរដ្ឋកាលីហ្វ័រនីញ៉ា ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេ នៅសហរដ្ឋអាមេរិក ហើយអ្នកឆ្លងបានកើនឡើងដល់ ៣,៦លាននាក់ ។

តាមការគ្រោងទុក ក្រសួងសុខាភិបាលសាធារណៈ ប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា បានរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ដែលបានរាយការណ៍នាពេលថ្មីៗនេះចំនួន ៤.៩៥៤នាក់ និងមានអ្នកស្លាប់ចំនួន ១០៥នាក់ ដែលបានប្រកាសប្រចាំថ្ងៃ ហើយបន្តកើនឡើងថែមទៀត ដល់៣.៦០០.១៧៨នាក់ និងអ្នកស្លាប់មានចំនួន ៥៩.២១៨នាក់ ។
រដ្ឋដែលមានពលរដ្ឋរស់នៅប្រមាណ ៤០លាននាក់ បានធ្វើការកត់សម្គាល់ដោយរាប់ឃើញថា ចំនួនអ្នកស្លាប់អាចកើនឡើងខ្ពស់ ។
ក្រុមមន្ត្រីសុខាភិបាលសាធារណៈ បានឲ្យដឹងថា អ្នកផ្គត់ផ្គង់ ដែលបានរាយការណ៍ទៅរដ្ឋបាល សរុបតួលេខចាក់វ៉ាក់សាំង ចំនួន ២២.៧៧៧.៨៩៣ នៅទូទាំងប្រទេស កិតត្រឹមថ្ងៃចន្ទនេះ ៕
សម្រួលដោយ៖ ម៉ៅ បុប្ផាមករា
